បរទេស៖ នៅថ្ងៃទី ៦ ខែមិថុនាតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅឯកម្មវិធី Bvlgari High Jewelry Show ក្នុងទីក្រុងប៉ារីស កំពុងទទួលបានការចាប់អារម្មណ៍ នៃឈុតសម្លៀកបំពាក់ថ្មី។
ជាក់ស្តែងតាមរយៈរូបភាពទាំងនោះ Lisa ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង Bvlgari Eden ដែលជាការបង្ហាញគ្រឿងអលង្ការខ្ពស់ ដែលជាម៉ាកប្រណីត នឹងដោយរប្រមូលគ្រឿងអលង្ការ និងនាឡិកាថ្មីៗ ជាម៉ូដចុងក្រោយដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត Lisa មើលទៅគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលនាងត្រូវបានគេមើលឃើញថានាងកំពុងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍នេះ ហើយធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបដោយត្រូវបានគេឃើញនៅក្បែរតារាសម្តែងហូលីវូដ Anne Hathaway ។
តួយ៉ាងសម្រាប់ព្រឹត្តិការណ៍នេះ Lisa បានស្លៀករ៉ូប Pinkong ជាម៉ូដរដូវកាល FW22 Couture ដ៏ស្រស់ស្អាត។ នាងបានបង្ហាញពីរូបរាងដ៏ល្អឥតខ្ចោះរបស់នាងតាមរយៈរ៉ូបម៉ូដកន្ទុយត្រី ដែលស័ក្តិសមឥតខ្ចោះជាមួយនឹងរូបរបស់នាង និងបង្ហាញពីរាងចង្កេះមួយក្តាប់ នៃដងខ្លួនរបស់នាង ដែលអ្នកគាំទ្រជាច្រើន បានចែករំលែករូបថតជាច្រើនសន្លឹករបស់ Lisa ហើយបានចែករំលែកក្តីរំភើបរបស់ពួកគេ ជាមួយឈុតមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]