រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ធ្លាប់ប្រទះវត្តមានរបស់ តារាស្រី បូរមី ក្នុងកញ្ចក់ទូរទស្សន៍ក្នុងពេលកន្លងមក លើកម្មវិធីFreshy Winner ជាក់ជាមិនខាន ជាមួយនឹងរូបរាងស្រស់ស្អាត មុខមាត់ដូចកូនកាត់ និងស្បែកភ្លឺម៉ត់រលោងមិនចាញ់តុក្កតា តារាស្រីរូបនេះ កាន់តែទទួលសន្ទុះគាំទ្រខ្លាំងឡើងៗ។
ផ្ទុយទៅវិញ ឃើញសម្រស់ខ្ញង់ដូចគំនូរមែន តែជីវិតពិត របស់តារាស្រីរូបនេះ អភព្វខ្លាំង ដែលថ្មីៗនេះ មហាជនដែលធ្លាប់បានស្គាល់រូបនាង និងហ្វេនៗ ផ្ទុះការអាណិតអាសូរជាខ្លាំង ក្រោយរូបនាងទម្លាយ ពីក្តីឈឺចាប់យំគគ្រូកក្នុងការLiveលើគណនីហ្វេសប៊ុករបស់ខ្លួន ស្ទើរគាំង ព្រោះតែម្តាយបង្កើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះ រូបនាងបានបន្តថា ម្តាយខ្លួនវក់នឹងការលេងល្បែង នៅកាស៊ីណូ យកលុយពីផ្ទះទាំងពាន់ៗ ម៉ឺនៗដុល្លារទៅបាត់ សុំអង្វរម្តាយម្តងហើយម្តងទៀតថា ការលេងល្បែងមិនចម្រើនទេ តែម្តាយមិនព្រមស្តាប់ មិនព្រមឈប់ រហូតដល់ពេលនេះ សូម្បីតែផ្ទះបង់រំលោះកំពុងរស់នៅ ក៏បានបាត់បង់ ព្រោះតែម្តាយ នៅតែថ្ងៃរើឥវ៉ាន់ ដើររកបន្ទប់ជួលវិញ មិនតែប៉ុណ្ណោះ ខ្លួនសព្វថ្ងៃក៏មានជំងឺខ្សោយបេះដូងទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]