កូរ៉េខាងត្បូង៖ នេះបើតាមសារព័ត៌មាន បានចុះផ្សាយ កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀង Lee Sang Hoon បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ដោយសារជំងឺក្រិនថ្លើម នេះបើយោងតាម ក្រុមគ្រួសារនៃសព។

គួររំលឹកផងដែរថា តារាចម្រៀងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុម QOQ ដែលមានសមាជិក ៥ នាក់កាលពីឆ្នាំ ២០០២ ប៉ុន្តែក្រុមនេះបានរំសាយបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនៅក្នុងខែធ្នូ ឆ្នាំ ២០០២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជីវិតជាសិល្បៈរបស់លោក បានបន្តជាតារាចម្រៀងទោល ក៏ដូចជា និពន្ធបទចម្រៀង។ ទៀតសោតសពរបស់ Lee Sang Hoon គ្រោងនឹងបញ្ចុះនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យ Kangdong Sacred Heart។

ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាចម្រៀង Lee Sang Hoon!

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]