ភ្នំពេញ៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” ។
ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាននៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានការចូលរួមពីវិចិត្រករដែលមានទេព្យកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ដូចដែលមានបង្ហាញក្នុងគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមផងដែរពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន ដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។
គេហទំព័រនេះ អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ តាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហរខ្លាំង” (សៀវភៅបើកចំហរ)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។
អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖
វិចិត្រករក្នុងស្រុក នឹងបង្ហាញការបកស្រាយរបស់ពួកគេដែលតំណាងឱ្យកម្រិតផ្សេងៗគ្នា នៃឯកជនភាពនៃប្រូហ្វាល Facebook ដែលកម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសកម្មភាពជាច្រើន ដូចជាការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបានអំណោយពីក្រុមហ៊ុន Meta ជាដើម។
លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖
ព្រឹត្តិការណ៍ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហរស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។
កុំស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ជួបជាមួយវិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។
ការតាំងពិព័រណ៍និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក។
អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិ មុនពេលមកដល់ប្រទេសកម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃការងាររចនារបស់គាត់សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក”៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]