ភ្នំពេញ៖ ជាការពិតណាស់ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាក្មួយស្រីរបស់អតីតតារាសម្ដែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្ដើមមានឈ្មោះល្បីល្បាញមក អ្នកណាៗក៏ដឹងដែរថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យនិងសមត្ថភាពសិល្បៈច្រើនយ៉ាង បម្រើចិត្តមហាជនឲ្យចូលចិត្ត ស្រលាញ់ស្ទើរគ្រប់គ្នា។
ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីវ័យ ១៤ឆ្នាំរូបនេះ នៅក្មេងខ្ចីពិតមែន ប៉ុន្តែយើងឃើញថា អាណាព្យាបាលរបស់នាង ពិតជាពូកែរៀបចំតុបតែងខ្លួនឲ្យបានសមសួនណាស់ អមនឹងរូបរាងដ៏អំណោយផលរបស់នាងតូចថែមទៀតនោះ ទើបធ្វើឲ្យ ល្អហួស ស្រស់ស្អាតគ្រប់ពេលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រលេកមើល វីដេអូដែល ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បៃធំមួយឈុតនេះវិញពិតជាស្អាត ល្អគន់ខ្លាំងមែនទែន ថែមទាំងបានសម្ដែងត្រាប់តាមបទចម្រៀងចូលតួទៀតនោះ ធ្វើឲ្យល្អហួស រឹតតែទាក់ទាញធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់៕
សូមទស្សនារូបភាពនិងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]