ក្នុងនាមជាម៉ាក់ប៉ា យើងត្រូវមើលថែទាំកូនគ្រប់ជ្រុងជ្រោយ តាំងពីការហូបចុក ការស្លៀកពាក់ គ្រប់សព្វគ្រប់បែបយ៉ាង រហូតដល់អាយុកូនចូលរៀន ទើបម៉ាក់ប៉ាមានពេលទំនេរខ្លះ។ យ៉ាងណាមិញ នៅពេលកូនចូលរៀន ក៏មានន័យថា ម៉ាក់ប៉ាត្រូវចំណាយពេលតាមដានការសិក្សាកូនដែរ ទោះខ្លួនឯងរវល់ប៉ុនណាក៏ដោយ។
ការស្រាវជ្រាវពី National Coalition for Parent Involvement in Education បានឲ្យដឹងថា សិស្សដែលមានម៉ាក់ប៉ាជួយជ្រោមជ្រែង ឬតាមដានការសិក្សាកូន ភាគច្រើនទទួលបានពិន្ទុខ្ពស់ ចូលរៀនសាលាទៀងទាត់ មានជំនាញសង្គមខ្លាំង បង្ហាញអាកប្បកិរិយាសមរម្យ និងងាយសម្របខ្លួនបានល្អនៅក្នុងសាលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងលទ្ធផលការសិក្សារបស់កូនល្អ ឋានៈគ្រួសារ ឬចំណូលដែលគ្រួសាររកបានមិនជួយអ្វីទេ ប៉ុន្តែអ្វីដែលជួយដល់កូននោះគឺការចូលរួម តាមដានការសិក្សាកូនជាឈ្នាន់មួយជួយកូនឲ្យមានភាពជោគជ័យក្នុងការសិក្សា។ នេះបើយោងតាមការស្រាវជ្រាវដដែលខាងលើ។
ដូចគ្នានេះដែរ លោកស្រី កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានឲ្យដឹងថា មិនថាម៉ាក់ប៉ាមមាញឹកនឹងការងារប៉ុនណាទេ គួរតែតាមដានការសិក្សាកូនឲ្យជាប់ដូចជា ជួយធ្វើកិច្ចការផ្ទះរបស់កូន ឆែកសៀវភៅរបស់កូន។ល។
ការធ្វើបែបនេះ គឺដើម្បីដឹងថាកូនរៀនពូកែខាងអី និងមានចន្លោះខ្វះខាតផ្នែកណាខ្លះ ហើយយើងអាចសុំជំនួយពីគ្រូបង្រៀនកូនឲ្យជួយបំពេញចន្លោះខ្វះខាតដែលកូនមានជំនួសយើងជាម៉ាក់ប៉ា។
វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ
ដ្បិតតែការចូលរួមយកចិត្តទុកដាក់លើការសិក្សារបស់កូនពីម៉ាក់ប៉ាសំខាន់ ប៉ុន្តែម៉ាក់ប៉ាក៏គួរតែដាស់តឿនខ្លួនឯងឲ្យតាមដានការសិក្សាកូនដោយភាពវិជ្ជមាន ដោយមិនដាក់សម្ពាធលើកូនឲ្យរៀនបានលេខល្អរាល់ខែ ឬវាយកូន ឬប្រៀបធៀបកូនខ្លួនឯងនឹងកូនអ្នកដទៃដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]