កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប៉ូលីសកាលពីថ្ងៃទី ៨ ខែមិថុនា ពិធីករទូរទស្សន៍ជើងចាស់ Song Hae មានឈ្មោះពិត Song Bok Hee បានទទួលម.រ.ណភាពនៅព្រឹកថ្ងៃទី ៨ ខែមិថុនា KST ក្នុងជន្មាយុ ៩៥ ឆ្នាំ។

តាមប្រភពដដែល Song Hae ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ផុតដង្ហើម ​នៅ​ផ្ទះ​របស់​លោក បន្ទាប់​ពី​ជួប​បញ្ហា​សុខភាព​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។ ជាក់ស្តែង Song Hae លោកបានប្រកាសចូលនិវត្តន៍ ជាពិធីករទូរទស្សន៍ក្នុងឆ្នាំនេះ ដែលកំពុងស្ថិតក្នុងដំណើរការពិភាក្សាអំពីកាលបរិច្ឆេទចូលនិវត្តន៍ តែជាះអកុសល ដំណឹង​នៃ​ការ​ស្លាប់​ភ្លាមៗ ​របស់​លោក ​ត្រូវ​បាន​គេ​ប្រាប់​នៅ​ថ្ងៃ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកថា Song Hae ដែលបានបង្ហាញខ្លួនជាលើកដំបូងតាមទូរទស្សន៍ក្នុងឆ្នាំ ១៩៥៥ ក៏ត្រូវបានចុះបញ្ជីជា «ពិធីករកម្មវិធីទូរទស្សន៍ដែលមានទេពកោសល្យតន្ត្រីចំណាស់ជាងគេបំផុតរបស់ពិភពលោក» នៅក្នុង «Guinness Book of World Records» កាលពីដើមឆ្នាំនេះក្នុងនាមជាពិធីករនៃកម្មវិធី «National Singing Contest» របស់ទូទស្សនិ៍ KBS1 ។

ក្នុងអាជីពជាពិធីករទូរទស្សន៍ Song Hae បានទទួលពានរង្វាន់ «Lifetime Achievement Award» នៅ KBS Entertainment Awards «Korean Culture and Arts Awards» និងនៅ Baeksang Arts Awards។ មិនត្រឹមតែប៉ុណ្ណោះ រូបលោក ក៏ទទួលបាន «ងារជាលំដាប់នៃគុណធម៌វប្បធម៌» ដែលផ្តល់ដោយប្រធានាធិបតីកូរ៉េខាងត្បូងទៀតផង៕

ប្រភព៖ Allkpop 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]