បារាំង៖ កាលពីថ្ងៃទី ៦ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK បានចូលរួមកម្មវិធីប្រេ៊ន គ្រឿងអលង្ការរបស់ Bvlgari នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយគេត្រូវបានគេមើលឃើញថា ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មាន រួមជាមួយនឹងតារាស្រី Anne Hathaway និង Priyanka Chopra ដែលតំណាងឱ្យម៉ាកគ្រឿងអលង្ការប្រណីតជាឯកអគ្គរដ្ឋទូតសកលដូចគ្នា។
ព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងក្នុងចំណោមអ្នកនិយមលេងអ៉ីនធឺណែតកូរ៉េផងដែរ ហើយប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាច្រើនបំផុតពីការបង្ហាញខ្លួនចុងក្រោយរបស់ Lisa គឺ «នាងគ្មានសក់សេះ» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាង សក់សេះ Lisa គឺជាផ្នែកមួយនៃ «អត្តសញ្ញាណ» របស់នាង។ ដោយកាលពីមុន ក្នុងអំឡុងពេលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Knowing Brothers» របស់ JTBC រូបនាង ក៏បានបញ្ជាក់ផងដែរថា នាងនឹងពិចារណា លើកសក់សេះ ក៏វែកចំហៀង លេចថ្ងាស របស់នាងសម្រាប់កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ប្រសិនបើនាងត្រូវបាន លុយយ៉ាងហោចណាស់ ១០ ពាន់លានវ៉ុន (ប្រហែល ៨ លានដុល្លារ) ។
ដោយនឹកឃើញបែបនេះ ត្រូវបានអ្នកលេងអ៉ឺនធឺណែតជាច្រើន បានលើកឡើងចោតសួរថា តើពិតមែនឬទេ ឬក៏ ប្រេ៊ន Bvlgari សុខចិត្ត ចំណាយលុយច្រើនយ៉ាង ដើម្បី Lisa ចូលរួម កម្មវិធីរបស់ខ្លួន ដែលឲ្យតារាស្រីរូបនេះ អត់ដាក់សក់សេះ វែកចំហៀងទៅវិញ?
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]