បរទេស៖ យោងតាមគេហទំព័រ ​​Marca ក្រុមហ៊ុន Ferrari ទើបតែបានដាក់បញ្ចូល បងប្អូនស្រី Kardashian ទៅក្នុងបញ្ជីខ្មៅនៃបុគ្គល ដែលត្រូវបានហាមឃាត់មិនឱ្យទិញរថយន្តទំនើបរបស់ខ្លួន នេះបើគេចេញផ្សាយ កាលពីថ្មីៗ នេះ។

ជាក់ស្តែង មូលហេតុត្រូវបានគេនិយាយថា Kim Kardashian តារាម៉ូដែល Kendall Jenner និងតារាស្រី Kylie Jenner បំពានច្បាប់ដែល Ferrari កំណត់ផ្តល់ឱ្យអតិថិជនដែលជាម្ចាស់រថយន្តទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុង ពួកគេផ្លាស់ប្តូរពណ៌រថយន្តម្តងហើយម្តងទៀត ឬផ្ទេរកម្មសិទ្ធ រថយន្ត ដោយមិនឆ្លងកាត់ក្រុមហ៊ុន (ផ្ទុយនឹងលក្ខខណ្ឌរបស់ Ferrari) ដែលបានកំណត់ ក៏ដូចជា បានព្រមព្រៀង ពេលដែលអ្នកទាំងនោះ បានបញ្ជាទិញ ពីរោងចក្រផ្ទាល់ ។

ក្នុងនោះតាមប្រភព ដដែលបានបន្តទៀត តារាស្រី Kim Kardashian ធ្លាប់​ត្រូវ​បាន​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឲ្យ​ Ferrari 458 Italia តម្លៃ ៣២៥ ០០០ ដុល្លារ​ជា​កាដូ​អាពាហ៍ពិពាហ៍។

បន្ទាប់មកនាងបានប្រគល់វាទៅអតីតស្វាមីរបស់នាងគឺ Kris Humphries ទៅវិញ ដោយមិនបានផ្តល់ដំណឹងជូនទៅក្រុមហ៊ុន លើស​ពី​នេះ​ទៅ​ទៀត អ្នកម្តាយ កូន​រូប​នេះ​ បានផ្លាស់ប្តូរ រថយន្ត ទៅតាមពណ៌ដោយនឹកឃើញ ដោយវាខុសទម្រង់ពណ៌ដើមរបស់រថយន្ត​ ដោយនេះវាជាបំពានច្បាប់ ខុសកិច្ច សន្យា ការទិញលក់រថយន្ត Ferrari ផងដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]