ភ្នំពេញ៖ ជាច្រើនខែមកហើយ ដែលបវរកញ្ញា Miss Teen International Cambodia 2022 បានស្វែងរកឃើញនូវម្ចាស់មកុដ។ដោយបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា២០២២គឺបានទៅលើកញ្ញា សុខ និដាណាត់ ដែលនាងជាបរកញ្ញាមួយរូបមានភាពលេចធ្លោខ្លាំងក្នុងអំឡុងពេលប្រកួត។ ពិតណាស់ បើនិយាយពីសមត្ថភាពនាងពិតជាខ្លាំង បើទោះបីនៅក្មេងបន្តិចក៏ពិតមែន។ 

ជាមួយគ្នានេះដែរ ស្របពេលគ្រងមកុដ Miss Teen International Cambodia 2022 កញ្ញា សុខ និដាណាត់ ក៏ទទួលបានការងារជាបន្តបន្ទាប់ ទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្ម។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញយុវតីរូបនេះបង្ហោះរូបភាពស្អាតៗលើគណនីផ្ទាល់ខ្លួនគ្រប់ពេល ដោយរូបភាពនីមួយៗ មើលទៅនាងពិតជាស្រស់ស្អាតតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញពីសម្រស់របស់កញ្ញា សុខ និដាណាត់ រួចទៅហើយថាស្រស់ស្អាតកម្រិតណា ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ នាងបានផុសរូបភាពថ្មីមួយសន្លឹកស្លៀកឈុតពណ៌លឿងចងពុង បញ្ចេញសាច់ស្មាយ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ ការផាត់មុខរបស់នាងក៏ស្រស់សោភា ដែលធ្វើរូបភាពមួយន្លឹកទាក់ភ្នែកអ្នកលេងបណ្ដាញសង្គមច្រើន ហើយមានពាក្យសរសើរហ្វេនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]