បរទេស៖ តារាចម្រៀង Shakira បានប្រកាសថា នាង និងមិត្តប្រុស បានយល់ព្រមចែកផ្លូវគ្នា ដោយអ្នកទាំងពីរមិនបានចែករំលែកបន្ថែមអំពីហេតុផលសម្រាប់ការបញ្ចប់ទំនាក់ទំនងរយៈពេល ១២ ឆ្នាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គម។
យ៉ាងណាមិញ គ្មានអំពីព័ត៌មាន ណាដែលថា Gerard Pique មានទំនាក់ទំនងស្នេហាថ្មីនោះទេ ដោយគ្មាននរណាចេញមុខបញ្ជាក់ថាមានរឿងអ្វីបានកើតឡើង ដូច្នេះហើយ ទើបមានពាក្យចចាមអារ៉ាមច្របូកច្របល់ជាច្រើនជុំវិញគូស្នេហ៍តារាមួយគូនេះ បានផ្លូវបែកគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ប្រភពដដែល បាននិយាយថា Shakira បានប្រកាស អំពីការបែកគ្នា បន្ទាប់ពីការព្យាយាមមិនជោគជ័យក្នុងការព្យាបាលជាមួយ Pique ។ កាសែតបានរាយការណ៍ថាភ្លាម ៗ នៅពេលដែលទំនាក់ទំនងផ្លូវចិត្តរវាងអ្នកទាំងពីរបង្ហាញសញ្ញានៃការប្រេះឆា Shakira បានព្យាយាមត្រលប់មកវិញជាមួយខ្សែបម្រើ Barca យ៉ាងហោចណាស់ម្តង និងប្រហែលជាពីរដងដោយសារតែនាងស្រឡាញ់គាត់ខ្លាំងពេក ប៉ុន្តែត្រូវបានបដិសេធដោយ Pique៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]