ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឱ្យមហាជនជាច្រើនពិតជាទប់ចិត្តមិនបាន ក្រោយពីបានឃើញរូបភាពក្នុង IG Story របស់តារាស្រី Mai Davikah ដែលបានបង្ហោះ ពីរូបភាពពាក់ចិញ្ចៀនពេជ្រធំ ជាមួយនឹងសារបង្ហាញថា ជាកាដូឆ្នាំនេះ រហូតអ្នកទស្សនាកាន់តែចង់ដឹងថាតើនាងមានដំណឹងល្អឬយ៉ាងណា។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Davikah ស្រាប់តែចេញមកបានបើកចំហរ ពីរឿងរ៉ាវមួយនេះ ដោយបានបង្ហើបថា ចិញ្ចៀនមួយវង់នេះ នាងគឺជាអ្នកទិញដោយផ្ទាល់ ទុកសម្រាប់ជាកាដូឲ្យខ្លួនឯង ព្រោះសុខៗក៏នឹកឃើញចង់បាន និងចាត់ទុកជាកាដូសម្រាប់ខ្លួននាង ដើម្បីលើកទឹកចិត្ត ក្នុងការប្រឹងប្រែងធ្វើការបន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នាងក៏បានបន្ថែមថា ពិតជាមានភាពភ្ញាក់ផ្អើល ដែលវាបានក្លាយជាព័ត៌មាន និងខ្លាចថា បានដាក់សម្ពា.ធលើគូស្នេហ៍របស់ខ្លួន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]