រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជា ជាការប្រកួតមួយដែល ទទួលបានប្រជាប្រិយភាពខ្លាំង មានអ្នកផងតាមដានតាំងពីដំណើរការប្រកួតដំបូងៗ រហូតដល់ស្វែងរកឃើញ ម្ចាស់មកុដ យ៉ាងណាក្តី ការប្រកួតសម្រាប់ឆ្នាំ២០២២ ក៏កំពុងដំណើរការ ដោយមានវត្តមានបេក្ខនារីខ្លាំងៗចូលរួម ជាច្រើននាក់ មិនចាញ់បណ្តាឆ្នាំមុនៗប៉ុន្មានឡើយ។

ទន្ទឹមនឹងនេះ កាលពីយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញវត្តមានរបស់ បេក្ខនារីពាក់ស្លាកលេខ១ កញ្ញា សាមឿន អង្គារាសី  ដែលទើបនឹងថ្លោះជើង ក្រោយធ្លា.ក់ពីលើជណ្តើរ កំឡុងពេលហាត់សម កាលពីល្ងាចថ្ងៃទី ០៧ មិថុនា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនផ្ទុះការកោតសរសើរពី ការខិតខំប្រឹងប្រែងរបស់រូបនាងជាខ្លាំង ទោះត្រូវកាន់ឈើច្រត់ដើរបង្ហាញម៉ូត លើឆាកខុសប្លែកពីគេក្តី តែទឹកមុខរបស់រូបនាង ពោរពេញដោយទំនុកចិត្ត និងមានស្នាមញញឹមស្រស់បំព្រង ដែលធ្វើឲ្យហ្វេនៗនាំគ្នាស្រែកហោ លើកទឹកចិត្តរូបនាងជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
កញ្ញា សាមឿន អង្គារាសី
កញ្ញា សាមឿន អង្គារាសី
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com