ការផ្ដាច់បារីអាចនិយាយបានថា ជារឿងមួយពិបាកសម្រាប់អ្នកដែលមានទម្លាប់ជក់​រាប់ឆ្នាំ ដោយឡែកសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមទំនងមិនសូវពិបាកនោះទេ។ យើងក៏ដឹងដែលថា បារីបង្កផលប៉ះពាល់ដល់សុខភាព មិនថាខ្លួនយើងផ្ទាល់ទេ សូម្បីតែមនុស្សជុំវិញក៏គ្រោះថ្នាក់ផងដែ។ ហេតុដូច្នេះហើយសម្រាប់អ្នកមានបំណងផ្ដាច់ទម្លាប់នេះ អាចមកសាកល្បងវិធីងាយៗទាំងនេះ តាមរយៈការញ៉ាំអាហារសុខភាពជំនួសវិញ មិនត្រឹមតែអាចរួម​ចំណែក​បញ្ឈប់ទម្លាប់នេះទេ ថែមទាំងទទួលបានសុខភាបល្អថែមទៀត។

១.ទឹកដោះគោ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទឹកដោះគោជាភេសជ្ជៈមួយប្រភេទជំនួយដល់សុខភាពរបស់យើងប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាក៏មាន អត្ថប្រយោជន៍ប្រឆាំងទៅនឹងទម្លាប់នៃការជក់បារីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Duke របស់សហរដ្ឋអាមេរិក។ គុណសម្បតិ្ដរបស់ទឹកដោះគោអាចប្រឆាំងទៅនឹងរសជាតិសារធាតុ​នីកូទីនក្នុងបារី ដូច្នេះការជ្រើសរើសទម្លាប់ញ៉ាំទឹកដោះគោ យ៉ាង​ហោចឲ្យបាន ២កែវ ក្នុងមួយថ្ងៃគឺជាទម្លាប់ល្អបំផុត កាត់បន្ថយចំណង់​នៃ​ការជក់បារី។

២. ទឹក និងទឹកផ្លែឈើ

អ្នកដែលចាប់ផ្ដើមផ្ដាច់បារីលើកដំបូងមានអារម្មណ៍ថា ជូរមាត់ និងហៀវទឹកមាត់ច្រាវៗ ធ្វើឲ្យឃ្លាន ខណៈពេលនោះយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើផ្អែមៗជំនួសវិញ តែ​បើមិនបានទឹកផ្លែឈើយើង​អាចញ៉ាំទឹកធម្មតា ក៏ជាការប្រសើរផងដែរ។ ញ៉ាំទឹក ឬទឹកផ្លែឈើ ឲ្យបានយ៉ាងហោច កន្លះកែវទៅ១កែវ រាល់ពេលដែលមានអារម្មណ៍ថា ពិបាកទ្រាំដូចខាងលើ។ ព្យា​យាមផឹកទឹក ឬភេសជ្ជៈណាដែលអាចប្រឆាំងទៅនឹង សារធាតុនីកូទីនដែលមានក្នុងបារី នឹងអាចរួមចំណែកកាត់បន្ថយបន្ដិចម្ដងៗ។

៣.តែយិនស៊ិន

តែយិនស៊ិន មិនត្រឹមតែមានគុណសម្បត្ដិជួយកាត់ផ្ដាច់ទម្លាប់ នៃការជក់បារីតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍អាចចូលរួមកាត់បន្ថយផលប៉ះសុខភាពពីសាធាតុនីកូទីនក្នុងបារី។ ជាក់ស្ដែងណាស់ថា តែយិនស៊ិន គឺជា​ឱសថធម្មជាតិមួយប្រភេទ ដោយទទួលស្គាល់ថា មានសមត្ថភាពជួយសម្រួលដល់ដំណើការសរសៃឈាមក្នុង​បេះដូង និង រាងកាយឲ្យដំណើរការបានល្អ ជាពិសេសទៀតនោះគឺ ជំនួយដល់ប្រព័ន្ធសា្មរតីតែម្ដង។ ដូច្នេះទើបគេរាប់បញ្ចូលវាក្នុងបញ្ជីឱសថធម្មជាតិអាចកាត់បន្ថយពីទម្លាប់ជក់បារី។

៤. ស្ករកៅស៊ូ

បើគិតទៅដល់រសជាតិ និង ជីវជាតិបំប៉ន ស្ករកៅស្ករមិនមែនជាជម្រើសល្អសម្រាប់យើងនោះទេ ប៉ុន្ដែក្នុងករណីនេះសម្រាប់អ្នកដែលមានបំណងផ្ដាច់បារី វាគឺជារឿងល្អទៅវិញ។ ស្ករកៅស៊ូអាចជួយឲ្យមាត់របស់យើង កាត់បន្ថយពីការទំនេរច្រើន ក្រៅតែពីការនិយាយ សន្ទនាផ្សេងៗ។ ការសិក្សាបានបង្ហាញ ប្រសិនជាមាត់របស់យើង មិនសូវទំនេរទេ នោះយើងក៏មិនមានអារម្មណ៍នឹកឃើញបារី ហើយក៏មិនជូរមាត់នោះដែរ។ ដូច្នេះយើងអាចសាកល្បង​វីធីនេះបាន ប៉ុន្ដែសូមបញ្ជាក់ថា កុំព្យាយាមទំពារ ស្ករកៅស៊ូមួយពេល លើសពី១ម៉ោង ព្រោះវាអាចធ្វើឲ្យមាត់របស់យើងមានសភាពជូរវិញនៅពេលដែលស្ករកៅស៊ូខ្សោះរសជាតិ។

៥. បន្លែ និងផ្លែឈើ

ការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមិនត្រឹមតែមានអត្ថប្រយោជន៍ដល់សុខភាពក្នុងរាងកាយទាំងមូលនោះទេ ថែមទាំងអាចជួយកាត់ផ្ដាច់ទម្លាប់ជក់បារីទៀតផង។ រសជាតិផ្លែឈើ និងបន្លែមានសារៈសំខាន់ប្រឆាំងទៅនឹងរសជាតិបារី ហើយវាក៏អាចជំរុញអ្នកជក់បារីទាំងអស់ អាចអត់ធ្មត់នឹងការបង្អត់បារីបានយូរថែមទៀតផង។ សម្រាប់​​អ្នកដែលមានបំណងផ្ដាច់បារី កុំភ្លេចវិធីសាស្ដ្រមួយនេះ ដោយញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន។ ជាពិសេសពេលអ្នកមានអារម្មណ៍ជូរមាត់ចង់ជក់បារី អាចសាកល្បងញ៉ាំផ្លែឈើបន្ដិចបន្ដួច ជំនួសឲ្យការឃ្លានបារី។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]