ភ្នំពេញ៖ Pleng ជាកម្មវិធីស្តាប់ចម្រៀងដំបូងគេនិងលេខ ១ នៅកម្ពុជាដែលមានចម្រៀងជាតិនិង អន្តរជាតិជាងមួយលានបទ។ 3 ខែក្រោយនេះយើងឃើញថា Pleng មានអ្នកប្រើប្រាស់ជាង 1លាន 3សែននាក់ ជាមួយនឹងតារាចម្រៀងជាតិ និងអន្តរជាតិជាង 10,000 រូបទូទាំងពិភពលោក។ ថ្មីៗនេះ Pleng ក៏បានអាប់ដេតកម្មវិធីរបស់ខ្លួនឲ្យកាន់តែពិសេសអស្ចារ្យជាមួយនឹងមុខងារថ្មីប្លែកជាងគេបង្អស់ចំនួន 4 ដើម្បីឲ្យការស្តាប់ចម្រៀងកាន់តែស៊ីចង្វាក់។
អ្នកទាំងអស់គ្នានៅចាំ PMA 2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើកកាលពីខែមីនានេះ ដែលជាកម្មវិធីប្រគល់ពានជូនតារានៃព្រះរាជាណាចក្រកម្ពុជាដ៏ធំប្រចាំឆ្នាំដែលមិនធ្លាប់មានពីមុនមក ជាពិសេសមានពានរហូតដល់ 14 ពានឯណោះ។ ហើយនៅក្នុងថ្ងៃកម្មវិធី Smart Consumers Event ស្មាតក៏បានប្រកាសប្រាប់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសនេះក៏នឹងត្រលប់មកវិញដោយនឹងធ្វើឡើងពិសេសនិងធំជាងឆ្នាំដំបូង 2022នេះទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរកញ្ញា TEP Chansophea ក៏បានបង្ហាញជាផ្លូវការនូវមុខងារថ្មីទាំង ៤ របស់ Plengផងដែរ។
សូមណែនាំអ្នកទាំងអស់គ្នាទៅកាន់មុខងារទី 1 គឺ “Pleng Point”។ ចាប់ពីពេលនេះតទៅរាល់ការស្តាប់ចម្រៀងនៅលើ Pleng អ្នកនឹងទទួលបាន Pleng Pointជាច្រើន។ អ្នកអាចសន្សំ Pleng Point នេះដើម្បីប្តូររង្វាន់និង វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផង។ រីឯមុខងារទី 2 នោះគឺ “Refer & Earn” ធ្វើការណែនាំ Pleng ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារអ្នកដើម្បីទទួលបាន 500 Pleng Point ភ្លាមៗ។
ចំណែកឯមុខងារទី 3 គឺកាន់តែពិសេស ដោយលោកអ្នកអាចប្រើប្រាស់ Pleng ជាប្រូហ្វាល់របស់ខ្លួន បង្កើតបញ្ជីចម្រៀង ចែករំលែក ឬទាញយកបញ្ជីចម្រៀងរបស់អ្នកដ៏ទៃមកស្តាប់ ដោយមិនត្រូវការអ៊ីនធឺណេតឡើយ។ អ្នកចូលចិត្តចម្រៀងប្រាកដជាត្រូវម៉ាច់ជាមួយមុខងារទី 4 គឺ “Pleng Lyric”។ មុខងារនេះអនុញ្ញាតឲ្យង្នកស្តាប់ចម្រៀងបណ្តើរ ច្រៀងតាមជាមួយប៉ារ៉ូលចម្រៀងបណ្តើរ កាន់តែមានភាពសប្បាយរីករាយ។
អ្វីដែលកាន់តែស៊ុបប្រាយមែនទែននោះគឺការប្រកាស Pleng និង ផលិតកម្មយក្សដ៏ធំមួយនៅឯប្រទេសកូរ៉េ គឺ YG Entertainment បានសហការគ្នាដោយពេលនេះកម្មវិធី Plengនឹងមានបញ្ជីបទចម្រៀងទាំងអស់របស់ YG ដែលលោកអ្នកអាចចាក់ស្តាប់បានដោយឥតគិតថ្លៃនៅលើ Pleng។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ក្នុងពេលឆាប់ៗខាងមុខនេះលោកអ្នកអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរី ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។
នេះពិតជាជោគជ័យដ៏ធំមួយសម្រាប់Pleng ពិតប្រាកដមែនដែលអាចរួមដៃគ្នាជាមួយក្រុមហ៊ុនយក្សក្រៅស្រុកបែបនេះ។
យ៉ាងណាក៏ដោយទោះបីកម្មវិធីPleng ជាកម្មវិធីស្ដាប់ចម្រៀងលេខ1 នៅកម្ពុជា រួមជាមួយមុខងារថ្មីៗពិសេសៗហើយក៏ដោយ ក៏Pleng នឹងនៅតែព្យាយាមបង្កើត និងស្វែងរកអ្វីដែលថ្មី និងប្លែកលើសគេ ជូនដល់អ្នកប្រើប្រាស់ទាំងឡាយឥតឈប់ឈរនោះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]