ចិន៖ ចំពោះតារាសម្ដែង លោក Huang Xiaoming ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមី តារាស្រី Angelababy ត្រូវបានមនុស្សជាច្រើនតាមដានមិនឈប់ឈរ ក៏ដូចជាចង់ដឹងពីជីវិតរស់នៅបច្ចុប្បន្ន ក្រោយពីបានប្រកាសលែងលះគ្នា អស់រយៈពេលជិត ៦ ខែកន្លងទៅ។ 

ដោយឡែក ថ្មីៗនេះ នៅក្នុងរូបថតមួយ ដែលលោក Huang Xiaoming បានបង្ហោះនៅលើបណ្តាញសង្គម ខណៈកំពុងតែអង្គុយនៅក្នុងបន្ទប់ និងមានបុគ្គលិក កំពុងជួយធ្វើការតុបតែងមុខរបស់ខ្លួន បានបង្ហាញឲ្យឃើញពីមុខមាត់ខុសពីធម្មតា ជាមួយនឹងថ្ពាល់ឆ្វេងដែលមើលទៅមានសភាពហើ.ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីមានភាពភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្រហើយ តារាសម្ដែងរូបនេះ ក៏បានចេញមក​បង្ហើប​ថា រូបលោកបានដ.ក​ធ្មេញចេញ ដែលបណ្ដាល​ឱ្យ​មុខ​មាត់ទៅជាបែបនេះ ដែលធ្វើឲ្យមនុស្សជាច្រើន បង្ហាញអារម្មណ៍សោកស្ដាយចំពោះលោក ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]