ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារកំពុងកើតឡើងរប៉េះរប៉ោះនៅតាមបណ្តាលខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគសញ្ញាអ្វីខ្លះ? ហើយអាចការពារតាមវីធីណា?
ក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា ជំងឺពងបែកដៃជើង និងក្នុងមាត់ភាគច្រើនជាប្រភេទជំងឺស្រាលដែលបង្កឡើងដោយកុកសាគីវីរុស ហើយច្រើនកើតលើទារក និងកុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ ឆ្នាំ ហើយជំងឺនេះ អាចជាទៅវិញក្នុងរយៈពេលចន្លោះពី៧ ទៅ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ យ៉ាងណា ក្រសួងឲ្យដឹងថាជំងឺនេះក៏អាចបង្កឡើងដោយវីរុស EV-71 ដែលអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិតដែរ ដែលតម្រូវឲ្យអាណាព្យាបាលត្រូវនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់
- មិនសូវឃ្លាន
- អស់កម្លាំង
- ឈឺបំពង់ក
- រមាស់ស្បែក និងមានស្នាមចំណុចក្រហមអុជៗ ឬមានពង់បែកលើបាតដៃ បាតជើង ក្នុងមាត់ គូទ ឬប្រដាប់ភេទ
២. រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកដៃជើង និងក្នុងមាត់
- សន្លឹម
- ទន់ដៃទន់ជើង
- ប្រកាច់ ឬកន្រ្តាក់ដៃជើង
- ពិបាកដកដង្ហើម (ហត់)
៣. វិធីការពារ
ជំងឺពងបែកដៃជើង និងក្នុងមាត់អាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើមរួមមាន ទឹកមាត់ កំហាក ស្លេស្ម និងសម្បោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងនៅសប្តាហ៍ទី១។ ដូច្នេះ ម៉ាក់ប៉ាអាចការពារកូនពីការឆ្លងជំងឺនេះដោយ៖
- លាងដៃឱ្យកូន ឬឱ្យកូនលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសក្រោយពេលប៉ះអ្នកជំងឺ ឬវត្ថុរាវចេញពីអ្នកជំងឺ
- លាង ឬឱ្យកូនលាងសម្អាតដៃឱ្យបានស្អាតមុនពេលញុំាអាហារ ឬក្រោយពេលចេញពីបន្ទប់ទឹក
- ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលរៀបចំអាហារ បញ្ចុក
- អាហារកូន ក្រោយពេលចេញពីបន្ទប់ទឹក ឬប្តូរខោទឹកនោមឱ្យទារក
- លាងសម្អាតផ្ទៃ និងរបស់ដែលប្រឡាក់ជាមួយសាប៊ូ និងទឹក
- ចៀសវាងប៉ះពាល់ ឬស្និទ្ទស្នាល (ថើប ឱប ប្រើប្រាស់សម្ភារៈរួមគ្នា) ជាមួយអ្នកជំងឺ
ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារអាចការពារបានបើម៉ាក់ប៉ាថែរក្សាអនាម័យផ្ទាល់ខ្លួន និងកូនបានត្រឹមត្រូវ។ បើម៉ាក់ប៉ាឃើញកូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ម៉ាក់ប៉ាត្រូវនាំអាអូនទៅកាន់មន្ទីរពេទ្យ ជាពិសេសបើកូនមានរោគសញ្ញាធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]