ថៃ៖ នាពេលព្រឹកថ្ងៃទី ១០ ខែមិថុនា តារាស្រី Pancake បានចេញផ្សាយនូវរូបភាព ដែលបានដឹកដៃគូដណ្តឹង ជាទីស្រលាញ់ ចូលរោងការ យ៉ាងរីករាយ និងកក់ក្ដៅ ដោយមានការចូលរួមពីសមាជិកក្រុមគ្រួសារទាំងពីរ ក៏ដូចជាមិត្តរួមការងារ បានធ្វើសក្ខីភាព ក្នុងថ្ងៃពិសេសរបស់ទាំងពីរ។

ជាមួយគ្នានេះដែរ តាមរយៈ រូបភាពបានបង្ហោះ មានការបង្ហាញឲ្យឃើញពី រូបភាពដ៏ស្រស់ស្អាតនៃបរិយាកាសក្នុងពិធីរៀបការរបស់អ្នកទាំងពីរ អ្នកគាំទ្រជាច្រើន ចង់ឃើញក៏ដូចជាដើម្បីអបអរសាទរដល់ពួកគេថែមទៀត ដែលពិធីមួយនេះ បានរៀបចំឡើង ពោរពេញដោយស្នាមញញឹម និងមានសកម្មភាពបណ្ដើរគ្នាយ៉ាងរ៉ូមែនទិកជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាអាចនិយាយបានថាវាពិតជារំភើបខ្លាំងណាស់សម្រាប់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ដែលកូនក្រមុំ Pancake និងកូនកម្លោះលោកប៉ូលីស ដែលបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយទើប សម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នាក្នុងថ្ងៃនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]