ថៃ៖ ជាការពិតណាស់ បន្ទាប់ពីបានសាងទំនាក់ទំនងស្នេហាជាមួយគូនស្នេហ៍ អស់ជាង១០ឆ្នាំ នៅទីបំផុត តារាសម្ដែងស្រីដ៏ល្បីលំដាប់ប្រទេសថៃ Pancake ក៏បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការហើយ។

ជាមួយគ្នានេះ គ្រាន់តែបានឃើញអាយដលចូលរោងការភ្លាមធ្វើឲ្យហ្វេនៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស មានការរំភើបអបអរដល់តារាស្រីរូបនេះជាខ្លាំង ក្នុងការថែរក្សាស្នេហ៍ពិតមួយនេះគង់វង្សរហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍យ៉ាងមានក្តីសុខដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មហាជនជាច្រើនបានសម្ដែងក្តីរំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញវីដេអូយ៉ាងមានសុភមង្គលក្នុងថ្ងៃមង្គលរបស់ Pancake ដោយត្រូវបានស្វាមីលត់ជង្គង់បំពាក់ចិញ្ជៀនឲ្យដោយក្តីស្រលាញ់ រួមនឹងទឹកមុខពោពេញដោយស្នាមញញឹម បង្ហាញឲ្យឃើញពីទំហំចិត្តមានឲ្យគ្នា គ្រាន់តែឃើញដូច្នេះក៏ដឹងថាមានក្តីសុខប៉ុណ្ណាដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Pancake និងស្វាមី
Pancake 
Pancake និងស្វាមី
Pancake និងស្វាមី
Pancake និងស្វាមី
Pancake និងស្វាមី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]