បរទេស៖ ថ្មីៗនេះ យោងទៅតាមប្រភពបរទេសល្បីមួយ បានរាយការណ៍ថា តារាស្រី Amber Heard ត្រូវបានអ្នកប្រមា.ញ់រូបចាប់យករូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ខណៈពេលចេញពីតុលាការ ទៅក្នុងរថយន្ត Tesla Model S ពណ៌ខ្មៅ ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តប្រណីតមួយនេះ​ ត្រូវបានគេដឹងថា ជា​កាដូពី​​អតីត​គូស្នេហ៍​របស់​នាង លោក Elon Musk ក្នុង​ឆ្នាំ ២០១៧។ ជាពិសេស នៅពេលនោះដែរ Model S គឺជារថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន និងមានតម្លៃ ប្រមាណ ១៣០០០០ ដុល្លារ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បន្ទាប់ពីចែកផ្លូវគ្នា ជាមួយ Elon Musk តារាស្រី Amber Heard នៅតែប្រើ Model S នេះជាប្រចាំ។ គួររំឮកផងដែរថា តារាស្រីរូបនេះ បានណាត់ជួប មហាសេដ្ឋី Elon Musk ដែលចំណងស្នេហ៍របស់អ្នកទាំងពីរ បាន​បញ្ចប់​ ក្រោយទាក់ទងគ្នា ​មិន​ដល់​១​ឆ្នាំ៕

ប្រភព​៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Amber Heard 
Amber Heard 
Amber Heard 
លោក Elon Musk
 លោក Elon Musk
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]