ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ណូ ហ្វារីដា ជាបវរកញ្ញា Miss Teen International Cambodia លំដាប់រងទី២ ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ ពិតណាស់ ស្របពេលបានតំណែងមួយនេះ នាងក៏មានឱកាសការងារច្រើនជាបន្តបន្ទាប់ក្នុងវិស័យសិល្បៈទាំងថតម៉ូត និងថតស្ពតជាដើម។ មួយវិញទៀត បើទោះបីនាងនៅវ័យក្មេង ប៉ុន្តែសមត្ថភាពល្អមិនចាញ់រាមច្បងជំជាន់មុនប៉ុន្មានឡើយ។ 

យ៉ាងណាមិញ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ថ្មីៗនេះឮដំណឹងថាកញ្ញា ណូ ហ្វារីដា បានគ្រងនូវតំណែងបវរកញ្ញា Miss Teen Charm Cambodia 2022។ ហើយនាងនឹងមានឱកាសទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ នៅឯប្រទេសកូឡុំប៊ីផងដែរ។ ក្នុងនោះដែរ ស្របពេលឮថាយុវតីរូបនេះគ្រងតំណែងមួយនេះ មាមអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងក្ដីរំភើប និងត្រេកអរជំនួសនាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញសម្រស់កញ្ញា ណូ ហ្វារីដា កាលពីមុន តែបើងាកមើលនាងពេលបច្ចុប្បន្នពិតជាផ្លាស់ប្ដូរសឹង១៨០ដឺក្រេ។ ដោយថ្មីៗនេះនាងបានបង្ហោះរូបភាព តុបតែងខ្លួនយ៉ាងសមសួន ព្រមទាំងស្លៀករ៉ូបនៃឡើងយ៉ាងប្រណីត ឃើញថានាងពិតជាស្រស់ស្អាតផូរផង់ខ្លាំងតែម្ដង។ បើនិយាយពីរូបរាង នាងពិតជាស្គមស្រឡូនស្អាតសាកសមជាបវរកញ្ញាពិតៗ ចំណែកកម្ពស់ក៏ខ្ពស់ល្អថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]