ភ្នំពេញ៖ ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup-Trophy Tour” លើកទី៥ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយផ្តល់ឱកាសឱ្យអ្នកគាំទ្រកម្ពុជាទទួលបានបទពិសោធមើលឃើញដោយផ្ទាល់ នូវពានបាល់ទាត់ពិភពលោកដែលក្រុមបាល់ទាត់ជម្រើសជាតិគ្រប់ប្រទេសចង់បានបំផុតនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Leonardo Garcia នាយប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានមានប្រសាសន៍ថា៖
លោកបន្ថែមថា៖
ក្រុមហ៊ុន កូកា-កូឡា អញ្ជើញអ្នកគាំទ្របាល់ទាត់ទាំងអស់នៅកម្ពុជា ឱ្យចូលមកទស្សនានិមិត្តរូបដ៏លេចធ្លោបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់នេះ ព្រមទាំងទទួលយកបទពិសោធដ៏អស្ចារ្យពិតប្រាកដពីព្រឹត្តិការណ៍កីឡាដ៏ធំបំផុត គឺការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ (FIFA World Cup 2022)។ ក្រុមហ៊ុន កូកា-កូឡា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងគណៈកម្មការជាតិអូឡាំពិកកម្ពុជា អញ្ជើញអ្នកគាំទ្រមកទស្សនាពានបាល់ទាត់ពិភពលោក ដោយផ្ទាល់ភ្នែក ពោលគឺជាពានរង្វាន់ដែលសហព័ន្ធបាល់ទាត់ពិភពលោក នឹងប្រគល់ជូនដល់ប្រទេសដែលឈ្នះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។ សម្រាប់មនុស្សរាប់ពាន់នាក់ នេះនឹងក្លាយជាឱកាសតែម្តងគត់ក្នុងមួយជីវិតដើម្បីមើលនិមិត្តរូបដ៏លេចធ្លោបំផុតនៅក្នុងកីឡាបាល់ទាត់ និងបង្កើតក្តីសុបិន្តចំពោះកីឡាមួយនេះ។
លោក Romy Gai ប្រធានផ្នែកធុរកិច្ចរបស់សហព័ន្ធបាល់ទាត់ពិភពលោកបានថ្លែងថា៖
ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា បានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២២ នៅក្នុងទីក្រុងឌូបៃ ហើយនឹងធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន៥១ ហើយសម្រាប់ព្រឹត្តិការណ៍លើកដំបូងមិនធ្លាប់មាននេះ ដំណើរទេសចរណ៍នេះនឹងធ្វើដំណើរទៅកាន់ប្រទេសដែលបានជាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកទាំង ៣២ប្រទេស ដើម្បីបំផុសទឹកចិត្តអ្នកគាំទ្រនៅទូទាំងពិភពលោកតាមរយៈបទពិសោធមិនធ្លាប់មានពីមុនមកដល់អតិថិជន។
នេះជាលើកទីមួយហើយដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលព្រឹត្តិការណ៍ដំណើរទេសចរណ៍ពាន បាល់ទាត់ពិភពលោក ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា។ ដើម្បីបង្កើនភាពរំភើបរីករាយ អ្នកគាំទ្រនឹង ទទួលបានភាពរីករាយពីព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោកក្នុងការបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម តាមរយៈគំនិតផ្តួចផ្តើមដែលផ្តោតសំខាន់ចំពោះអ្នកគាំទ្រ។
ពានបាល់ទាត់ពិភពលោក FIFA World Cup™ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ហើយពិធីដាក់តាំងបង្ហាញពាននេះ នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពានបាល់ទាត់ពិភពលោកបានបំផុសគំនិត និងចែករំលែកភាពអស្ចារ្យនៃការជឿជាក់ជាច្រើនជំនាន់។ អ្នកគាំទ្រដែលមានសំណាងចំនួន ២.០០០នាក់ នឹងមានឱកាសដ៏កម្រក្នុងការចូលទស្សនាពានរង្វាន់បាល់ទាត់ពិភពលោកនេះ ដែលធ្វើឡើងពីមាសសុទ្ធ រចនាឡើងនៅឆ្នាំ១៩៧៤ ដោយមានអត្តពលិក២រូប ត្រដាងដៃពីរឡើងលើកទ្រពិភពលោក។ អ្នកគាំទ្រទាំងនេះអាចមើលឃើញដោយផ្ទាល់ភ្នែក និងរីករាយជាមួយនឹងឱកាសដែលមានតែម្តងគត់ក្នុងមួយជីវិត តាមរយៈការថតរូបជាផ្លូវការជាមួយនឹងពាននេះ នៅក្នុងបន្ទប់សុវត្ថិភាពពិសេស ។ អ្នកគាំទ្រតម្រូវឲ្យមានសំបុត្រចូលរួម ទើបអាចក្លាយជាអ្នកដែលមានសំណាងម្នាក់ក្នុងចំណោមមនុស្សចំនួន ២.០០០នាក់នោះ។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចែករំលែកព័ត៌មានពេញលេញអំពីរបៀបដើម្បីទទួលបានសំបុត្រចូលរួមតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអ្នកគាំទ្រ ផ្លូវការរបស់ខ្លួន។
ក្រៅពីឱកាសដ៏កម្រដែលបានផ្តល់ជូនអ្នកគាំទ្រដែលមានសំណាងចំនួន ២,០០០នាក់នេះ ក្រុមហ៊ុន កូកា-កូឡា នឹងអបអរសារទរដល់ពេលវេលាដ៏អស្ចារ្យនេះ ដោយផ្តល់ជូនអ្នកគាំទ្រកម្ពុជាកាន់តែច្រើននូវសកម្មភាពផ្សេងៗ ដែលពួកគេអាចចូលរួមរីករាយជាមួយគ្នាបាន។ អ្នកចូលរួមអាចរីករាយជាមួយអាហារសម្រន់ក្នុងស្រុករួមជាមួយនឹងភេសជ្ជកូកា-កូឡាត្រជាក់ៗដ៏ពេញនិយមរបស់ពួកគេក្នុងពេលវេលាដ៏អស្ចារ្យនេះ ហើយក៏មានស្តង់លេងហ្គេមផ្សេងៗផងដែរ ដែលអ្នកចូលរួមអាចមានឱកាសឈ្នះរង្វាន់ដ៏តម្លៃផ្សេងៗ សាលកិត្តិនាមកូកា-កូឡា និងការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ដោយមានការចូលរួមពី DJ និងសិល្បករសិល្បការីល្បីៗក្នុងប្រទេស។ ព្រឹត្តិការណ៍សម្រាប់សាធារណៈជនទូទៅចូលរួមដោយសេរីនោះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១០:០០យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក David Wigglesworth អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖
ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា មានបេសកម្មគាំទ្រដល់ការអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗដែលដំណើរទេសចរណ៍នេះបានទៅដល់។ នេះជាលើកដំបូងហើយ ដែលព្រឹត្តិការណ៍សម្រាប់អតិថិជន (Consumer activation) នឹងត្រូវបានដឹកនាំជាលក្ខណៈឌីជីថលដោយក្រុមហ៊ុន កូកា-កូឡា តាមរយៈការកាត់បន្ថយសំរាមនៅគ្រប់កន្លែងសំចតនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍នេះ ហើយសម្ភារៈប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍នីមួយៗ (Activation material) របស់យើងត្រូវបានផលិតនៅក្នុងស្រុក និងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារៈ រួមទាំងធនធានផ្សេងៗទៀតឱ្យនៅត្រឹមកម្រិតអប្បបរមា។
ក្រុមហ៊ុន កូកា-កូឡា មានទំនាក់ទំនងយូរណាស់មកហើយជាមួយសហព័ន្ធបាល់ទាត់ពិភពលោក ពោលគឺតាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ ហើយបានក្លាយជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតបាល់ទាត់ពិភពលោកតាំងពីឆ្នាំ១៩៧៨ រហូតមក។ ក្រុមហ៊ុន កូកា-កូឡា បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅគ្រប់កីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកតាំងពីឆ្នាំ១៩៥០ មក ហើយក៏ជាអ្នកគាំទ្រជាយូរមកហើយដល់រាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់គ្រប់កម្រិតផងដែរ។ នេះជាលើកទី៥ ហើយដែលក្រុមហ៊ុន កូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក បានរួមដៃគ្នារៀបចំព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោកដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ទៅកាន់ជុំវិញពិភពលោក។
ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចុងក្រោយបំផុត សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអ្នកគាំទ្រផ្លូវការរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា៕
អំពីពានរង្វាន់បាល់ទាត់ពិភពលោក
ពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានប្រគល់ជូនអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោក តែពានរង្វាន់នេះនៅតែជាកម្មសិទ្ធិរបស់សហព័ន្ធបាល់ទាត់ពិភពលោក។ ពានរង្វាន់នេះផលិតចេញពីមាសសុទ្ធដែលមានទម្ងន់ ៦,១៤២គីឡូក្រាម និងមានរូបអត្តពលិកពីររូបឈរត្រដាងដៃពីរឡើងលើទ្រពិភពលោក។ ការររចនាពានរង្វាន់នេះបានធ្វើឡើងតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។ ពានរង្វាន់បាត់ទាត់ពិភពលោក គឺជានិមិត្តសញ្ញាកីឡាដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក និងជានិមិត្តរូបមិនអាចកាត់ថ្លៃបាន ហើយអាចមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចប៉ះពាល់ និងកាន់ពានរង្វាន់ដើមនេះ ដែលមនុស្សទាំងនោះត្រូវបានសម្រិតសម្រាំងជម្រើសយ៉ាងខ្លាំង ដូចជាអតីតអ្នកឈ្នះការប្រកួតបាល់ទាល់ពិភពលោក និងប្រមុខរដ្ឋជាដើម។ ដោយសារតែបទប្បញ្ញត្តិចែងថា ពានរង្វាន់បាល់ទាត់ពិភពលោកដើម ត្រូវស្ថិតនៅតែជាកម្មសិទ្ធិរបស់សហព័ន្ធបាល់ទាត់ពិភពលោក ហើយមិនអាចត្រូវបានប្រគល់ផ្តាច់ទៅឱ្យក្រុមកីឡាកដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកឡើយ។ ក្រុមឈ្នះមានសិទ្ធិរក្សាពានរង្វាន់បាល់ទាត់ពិភពលោកពិតបណ្ដោះអាសន្ន ហើយបន្ទាប់មក ពួកគេនឹងត្រូវបានប្រគល់ជូនជាអចិន្ត្រៃយ៍នូវពានរង្វាន់សម្រាប់ការឈ្នះការប្រកួត ដែលហោថា ពានរង្វាន់អ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup Winner’s Trophy) (ដែលពានរង្វាន់នេះធ្វើឡើងដោយការស្រោបមាស ជំនួសឱ្យមាសសុទ្ធទាំងស្រុង និងមានឆ្លាក់ឆ្នាំ ឈ្មោះប្រទេសរៀបចំម្ចាស់ផ្ទះ និងឈ្មោះប្រទេសដែលឈ្នះនៅព្រឹត្តិការណ៍ប្រកួតនីមួយៗ)។
ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោកដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាឱកាសដ៏វិសេសវិសាលសម្រាប់មនុស្សទូទៅក្នុងការចារជាប់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ព្រមទាំងបង្កើតក្តីសុបិន្តរបស់ពួកគេចំពោះកីឡាមួយនេះជាមួយគ្នា។ អារម្មណ៍នៃការមើលឃើញពានរង្វាន់បាល់ទាត់ពិភពលោកពិតនឹងស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្របាល់ទាត់ជារៀងរហូត។
អំពីក្រុមហ៊ុន កូកា-កូឡា (The Coca-Cola Company)
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈដែលមានផលិតផលក្នុងប្រទេសនិងដែនដីជាង ២០០ ប្រទេសនិងដែនដីនៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ យើងចែកចាយភេសជ្ជៈដែលមានម៉ាកយីហោតម្លៃរាប់ពាន់លានដុល្លារជាច្រើនប្រភេទនៅទូទាំងពិភពលោក។ ភេសជ្ជៈដែលមានជាតិហ្គាសរបស់យើងមានដូចជា កូកា-កូឡា Sprite និង Fanta ។ ផលិតផលផ្តល់ជាតិទឹក សម្រាប់អ្នកលេងកីឡា កាហ្វេ និងតែ របស់យើង រួមមាន Dasani, smartwater, ទឹក វីតាមីន, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak, Honest និង Ayataka។ ហើយក៏មានផលិតផលជាប្រភេទផ្តល់អាហារូបត្ថម្ភ ទឹកផ្លែឈើ ទឹកដោះគោ និងភេសជ្ជៈដែលចម្រាញ់ចេញពីរុក្ខជាតិផងដែរ ដែលរួមមាន Minute Maid, Simply, innocent, Del Valle, fairlife និង AdeS ។ យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់ប្រជាជន សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍វិញ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន នៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។ រួមជាមួយនឹងដៃគូច្រកភេសជ្ជៈរបស់យើង យើងមានបុគ្គលិកកំពុងបម្រើការងារផ្ទាល់ជាង ៧០០.០០០ នាក់ ដែលជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូលចូលទៅកាន់នៅគេហទំព័រ www.coca-colacompany.com និងអាចស្វែងរកនៅលើបណ្តាញសង្គម Twitter, Instagram, Facebook, និង LinkedIn។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ហើយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា ក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Cambodia Beverage Company Ltd។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]