ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១០ ខែមិថុនាម្សិលមិញនេះ កម្មវិធីប្រកាសបង្ហាញមកុដថ្មីរបស់កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ២០២២ (Miss Universe Cambodia 2022) ត្រូវបានធ្វើឡើងយ៉ាងធំដុំ ខណៈវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះកាន់តែខិតជិតមកដល់នាពេលឆាប់ៗ។

ជាមួយគ្នានេះដែរ ចំពោះមកុដថ្មីក្នុងឆ្នាំនេះ មើលទៅពិតជាមានភាពប្រណីត ស្អាតនិងរចនាបានយ៉ាងល្ដដោយគ្រាប់ពេជ្រល្អៗជាច្រើនគ្រាប់ រហូតធ្វើឲ្យមហាជនដែលជាអ្នកតាមដាននិងគាំទ្រវិស័យបវរកញ្ញាមានការសរសើរហូរហែមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហាញមកុដក្នុងកម្មវិធី

ជាពិសេស មកុដបវរកញ្ញាមួយនេះ មិនត្រឹមតែស្អាតអស្ចារ្យប៉ុណ្ណោះទេ រីឯតម្លៃរបស់វាក៏ថ្លៃមិនធម្មតាដែរ ពោលនេះគឺជាមកុដដែលមានតម្លៃថ្លៃជាងគេដំបូងបង្អស់នៅក្នុងវិស័យបវរកញ្ញាកម្ពុជា។ ដែលតម្លៃនៃមកុដនេះ មានតម្លៃរហូតដល់ ១៨០,០០០ ដុល្លារឯណោះ នេះបើយោងតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីលោក ម៉ែន និមលរ័ត្ន៕

ទស្សនារូបភាពខាងក្រោម៖

ការបង្ហាញមកុដក្នុងកម្មវិធី
ការបង្ហាញមកុដក្នុងកម្មវិធី
ការបង្ហាញមកុដក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]