ថៃ៖ ពិតជារីករាយ សម្រាប់កាលពីថ្ងៃទី ១០ ខែមិថុនា ដែលពិធីមង្គលការរបស់កូនក្រមុំដ៏ស្រស់ស្អាតតារាសម្ដែងស្រី Pancake Khemanit Jamikorn និងស្វាមីជាមន្ត្រីជាន់ខ្ពស់ Mee-Pol.Col.Saksunthorn Premanon បានធ្វើឡើងនៅ​ក្នុងសណ្ឋាគារដ៏ល្បី WALDORF ASTORIA BANGKOK ប្រកបដោយសេចក្ដីរីករាយនិងរំភើបជាទីបំផុត។

ក្នុងថ្ងៃដ៏សំខាន់របស់តារាស្រីរូបនេះដដែលផងដែរ ក៏មានក្រុមគ្រួសារ ញាតិមិត្តបងប្អូន និងអ្នកនៅក្នុងសិល្បៈល្បីៗជាច្រើនបានមកចូលរួមអបអរសាទរដល់ Pancake ដែលមានដូចជា Aff Taksaorn Bitoey DJ Man Lydia Matthew Emmy Morakot Woody Wuthithon Jeab Chomphonuch និងតារាល្បីៗមួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​កម្មវិធីមង្គលការរបស់ Pancake នេះទៀតសោត ភ្ញៀវទាំងឡាយមិនត្រឹមតែមកចូលរួមអបអរធម្មតាប៉ុណ្ណោះទេ តែពួកគេក៏​មក​ធ្វើ​ជា​សាក្សី​ក្នុង​ចំណងស្នេហ៍ដ៏រីករាយរបស់គូស្វាមីភរិយាថ្មីនេះផងដែរ។ 

យ៉ាងណាមិញ ក្រោយ​ឃើញ​ប្ដីប្រពន្ធថ្មោងថ្មី​មួយ​គូ​នេះ​ស្រលាញ់​គ្នា​ ១០​ឆ្នាំ ហើយទី​បំផុត​ក៏មាន​ថ្ងៃ​នោះដែល Pancake អាចស្លៀកឈុតកូន​ក្រមុំ​ដ៏​ស្រស់​ស្អាតបានសម្រេច ក្នុងនាមជាអ្នកគាំទ្រពិតជារំភើបនិងត្រេកអរផ្ញើពាក្យជូនពរជាហូរហែ៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Sanook

មង្គលការរបស់ Pancake
មង្គលការរបស់ Pancake
មង្គលការរបស់ Pancake
មង្គលការរបស់ Pancake
មង្គលការរបស់ Pancake
មង្គលការរបស់ Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]