បរទេស៖ តារាចម្រៀង Justin Bieber បានធ្វើការ Live នៅលើគណនី Instagram កាលពីថ្ងៃសុក្រ ដើម្បីប្រកាសថាខ្លួនកំពុងមាន «មេ.រោគដ៏ធ្ងន់ធ្ងរ» ដែលបានធ្វើឲ្យ មុខមួយចំ.ហៀងរបស់ តារាប្រុសរូបនេះ​មិនអាចកម្រើកបាន ដែលបណ្តាលឱ្យការប្រគុំតន្រ្តីនៅ Toronto និង DC ត្រូវបានលុបចោលនៅដើមសប្តាហ៍នេះ។ .

ជាក់ស្តែ នៅក្នុងការបង្ហោះរយៈពេលពីរនាទីកន្លះ Justin បានពន្យល់ និងបង្ហាញថាគាត់កំពុងមានជ.ម្ងឺ Ramsay Hunt Syndrome ដែលជាមេរោគដ៏កម្រដែលប៉ះពាល់ដល់សរ.សៃប្រសាទមុខ ហើយអាចបណ្តាលឱ្យខ្វិ.នមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលបានបញ្ជាក់តាមរយៈវីដេអូ Justin ពិតជា ឈឺ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងវីដេអូថា ដោយបានឃើញថា ភ្នែកម្ខាង របស់លោកមិនអាចព្រិចភ្នែកបានទេ សូម្បីតែមិនអាចញញឹមនៅលើមុខនេះបានទេ។

មិនត្រឹមតែប៉ុណ្ណោះ រន្ធច្រមុះរបស់លោក មិនអាចកម្រើកបាន ដែល ទម្រង់មុខ​ម្ខាង​នៃ​មុខ​របស់​តារាប្រុសរូបនេះ ស្ទើរតែខ្វិនម្ខាងទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ សរុបមក Justin មានសុទិដ្ឋិនិយម និងមានអាកប្បកិរិយាវិជ្ជមាន ដែលមើលទៅ មិនមានការព្រួយបារម្ភនោះ ដែលលោ កំពុងទទួលការព្យាបាល និងការធ្វើលំហាត់ប្រាណដើម្បីជំនះជំងឺរបស់លោក នឹងឱ្យវា ត្រឡប់មកដូចដើមវិញ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]