ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ Pleng App ហើយដែលជាកម្មវិធីស្តាប់តន្រ្តីក្នុងទូរស័ព្ទដៃឈានមុខគេបង្អស់ប្រចាំប្រទេសកម្ពុជា ដែលមានចម្រៀងជាតិ និងអន្តរជាតិរាប់លានបទ តម្រូវតាមអារម្មណ៍នឹងប្រភេទចម្រៀងអ្នកស្តាប់ មិនថាបទញាក់កន្រ្តាក់អារម្មណ៍ មិនថាចម្រៀងបែបមនោសញ្ចេតនានោះទេ។ Pleng App ដាក់ឲ្យប្រិយមិត្តប្រើប្រាស់ដោយសេរីឥតគិតថ្លៃ និងមានភាពងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះជាមួយការអាប់ដេតថ្មី ដែលធ្វើឲ្យ ​ Pleng App អភិវឌ្ឈន៍កាន់តែពិសេសអស្ចារ្យ និងឡូយជាងមុនជាមួយការបន្ថែមមុខងារពិសេសៗចំនួន 4 ទៀត ដែលធ្វើឲ្យបទពិសោធន៍នៃការស្តាប់ចម្រៀងកាន់តែប្រសើរ និងពោរពេញទៅដោយក្តីរីករាយទាំងខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ មុខងារទាំង​ ​4 នោះមានដូចជា៖

1. Pleng Points - សន្សំ ពិន្ទុ​ Pleng Points ដើម្បីប្តូរយករង្វាន់ជាច្រើន៖

Pleng Points គឺជាមុខងារថ្មី ដែលបានរៀបចំឡើងដើម្បីផ្តល់ជារង្វាន់ទៅដល់អតិថិជនជាមួយពិន្ទុដែលបានសន្សំ បន្ទាប់ពីបានស្តាប់បទចម្រៀង ឬបង្កើតបញ្ចីចម្រៀងជាដើម។ ជាមួយនឹង ពិន្ទុ Pleng Points លោកអ្នកអាចដូរយករង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា អាវយឺត Hoodie កាតាប កាស Bluetooth Power Bank និងរង្វាន់ផ្សេងៗទៀតដូចជា សេវាកម្ម Pleng Pro និងទិន្នន័យអ៊ីនធឺណែតជាដើម។ ស្តាប់ឥតគិតថ្លៃហើយបានរង្វាន់ទៀត មុខងារថ្មីនេះពិតជាពិសេសមែន។

2. Refer & Earn - តោះ! ហៅមិត្តភក្ភិចូល Pleng ឥឡូវនេះ!

· ជាមួយមុខងារ Refer & Earn ណែនាំ Pleng app ទៅកាន់មិត្តភក្ដិ ឬ​ ក្រុមគ្រួសារអ្នកដែលមិនទាន់មានកម្មវិធី Pleng នោះអ្នកនឹងទទួលបាន Pleng Points 500 ពិន្ទុភ្លាមៗ។

· រាល់ការណែនាំដែលទទួលបានការ​ដោនឡូត និងចុះឈ្មោះដោយជោគជ័យ អ្នកណែនាំ និងអ្នកប្រើប្រាស់ថ្មីនឹងទទួលបាន Pleng Points 500 ពិន្ទុដូចគ្នា។

· ពិន្ទុ Pleng Points ដែលអ្នកអាចសន្សំបាន អាចប្តូរយករង្វាន់ជាច្រើនដូចជា ទូរសព្ទដៃ កាបូប អាវយឺត និងកាស Bluetooth ជាដើម។

3. Pleng profile - កំណត់ប្រវត្តិរូបផ្ទាល់ខ្លួន ដាក់រូបភាព ប្តូរឈ្មោះ តាមចំណង់ចំណូលចិត្ត ហើយចូលទៅតាមប្រូហ្វាល់ (Profile) របស់មិត្តភក្ភិផ្សេងៗទៀតនៅលើ Pleng​ App។​ Pleng Profile គឺជាមុខងារថ្មីមួយដែលអ្នកប្រើប្រាស់ទាំងអស់អាច៖

· បង្កើត profile ជាមួយរូបថតផ្ទាល់ខ្លួន និងឈ្មោះតាមការពេញចិត្ត

· បង្កើតបញ្ជីចម្រៀងផ្ទាល់ខ្លួនដោយគ្មានដែនកំណត់ ហើយចែករំលែក ទាញយក និងស្តាប់បញ្ជីចម្រៀងរបស់អ្នកដទៃ

· ដាក់បញ្ជីចម្រៀងរបស់អ្នកដទៃជាសំណព្វចិត្តអ្នក (ស្រួលចូលស្តាប់ពេលក្រោយ) និងចែករំលែកបញ្ជីចម្រៀងរបស់អ្នក និងបញ្ជីចម្រៀងអ្នកដទៃដែលអ្នកពេញចិត្តទៅនៅលើ FB។

· ទាញយកបទចម្រៀងនៅក្នុងបញ្ជីចាក់សម្រាប់ស្តាប់ដោយគ្មានអ៊ីនធឺណែត និង មើលចំនួន Followers និង​Followings របស់អ្នក។

4. Pleng Lyrics - ចង់ស្តាប់ក៏បាន ចង់ច្រៀងតាមក៏បាន ជាមួយនឹងប៉ារ៉ូលបទចម្រៀងដែលដាក់បង្ហាញនៅពេលបទចម្រៀងកំពុងតែចាក់ស្តាប់នៅលើ Pleng។

· Pleng Lyrics - ស្តាប់បណ្តើរ ច្រៀងបណ្តើរ កាន់តែសប្បាយ កាន់តែបង្កើនបរិយាកាសឲ្យកាន់តែរីករាយ!

· Pleng Lyric មុខងារបង្ហាញប៉ារ៉ូលបទចម្រៀងណាមួយ​នៅពេលដែលអ្នកកំពុងចាក់ស្តាប់បទចម្រៀងនោះ។ មុខងារនេះ កាន់តែធ្វើអោយ លោកអ្នកបង្កើនភាពរីករាយ ទោះបីជាកំពុងស្តាប់ម្នាក់ឯង ឬ កំពុងកំសាន្តសប្បាយជាមួយក្រុមគ្រួសារ និង មិត្តភក្ភិក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម ​ កុំភ្លេចតាមដានលើហ្វេកប៊ុករបស់ Pleng ដោយចូលតាមលីងខាងក្រោម: https://www.facebook.com/PlengBySmart/videos/1151010535465851

តោះដោនឡូត Pleng ដើម្បីស្តាប់ឥឡូវនេះ: http://pleng.smart.com.kh/music/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]