ភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងសណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៦ នៃអាគារ វឌ្ឍនៈ ពិតជាពិសេសខ្លាំងណាស់ MC Park Community Mall ​បានរៀបចំកម្មវិធីការចុះកិច្ចព្រមព្រៀងការងារជាទូតសុច្ឆន្ទៈជាមួយតារាចម្រៀង Original song ដ៏ល្បីគឺ​កញ្ញា នីគីនីគី (​Nikki Nikki)។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្សារទំនើប Mc Park Community mall ជាផ្សារទំនើប បែបសហគមន៍ដែលស្ថិតតាមបណ្តោយផ្លូវសម្តេចមុន្នីរ៉េត (២១៧) នៅតំបន់ស្ទឹងមានជ័យដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលហ៊ុំព័ទ្ធទៅដោយអគាពាណិជ្ជកម្មតូចធំជាច្រើនព្រមទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានទំនើបៗជាច្រើនទៀតផងដែរ​។ មិនតែប៉ុណ្ណោះ MC Park Community Mall គឺជាកន្លែងដែលមានអាជីវកម្មប្រមូលផ្តុំដោយអាជីវកម្មជាច្រើនប្រភេទ (Tube Coffee, PAPA JONH’s, Yi Fang, ហានុ, គុយទាវទូកលើគោក, Team Coffee & Restaurant, Master Care, ស្ថានីយ៏ប្រេងឥន្ទនះ Total​ ស្ទឹងមានជ័យ, ATM Cathay & Bred bank,…) បន្ថែមលើសពីនេះទៅទៀតMC Park ក៏មានសួនកំសាន្ត សួនកំសាន្តកុមារ​ ដែលអាចអោយមានការជួបជុំកំសាន្តជជែកពិភាក្សាការងារ​ -ល-។ ជាពិសេសមាន SKY Bar ស្ពានថ្មើរជើងលើអាកាស ដែលមានទេសភាពស្អាតគួរអោយចង់គយគន់នាពេលល្ងាច។​

គួរបញ្ជាក់ផងដែរថា​ ការរៀបចំពិធីនេះគឺដើម្បីជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់វត្តមានរបស់កញ្ញា នីគីនីគី (​Nikki Nikki) ក្នុងការចូលរួមចំណែកជាអ្នកតំណាងផ្សព្វផ្សាយរបស់ MC Park Community Mall ទៅកាន់មហាជន និងចង់បង្ហាញមហាជនអោយបានទទួលជ្រាបពីបទពិសោធន៍ក្នុងការទទួលយកភាពទំនើបក្នុងការជួបជុំតាមតំបន់សហគមន៍ដែលនៅជិតផ្ទះរបស់អស់លោកអ្នក។

ដោយផ្អែកទៅលើចក្ខុវិស័យមួយនេះហើយទើបថ្ងៃនេះ ធ្វើអោយផ្សារទំនើប MC Park សម្រេចចិត្តជ្រើសរើសកញ្ញា នីគី នីគី ធ្វើជាទូតសុច្ឆន្ទៈតំណាងអោយ MC Park Community របស់យើង។ នេះបើតាមប្រសាសន៍របស់គណៈគ្រប់គ្រងរបស់ MC Park Community Mall។​​

ដូចដែលមហាជនបានជ្រាបហើយថា ក្រៅពីប្រជាប្រិយភាពដ៏ល្បីល្បាញ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត និងភាពប៉ិនប្រសព្វ របស់កញ្ញា នីគី នីគី ទូតសុច្ឆន្ទៈរបស់យើង កញ្ញាត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដែល ពោពេញដោយចំណេះដឹង សមត្ថភាព ក្លាហាន ស្រស់ស្អាត មានទាំងព្រម ហើយគុណតម្លៃ ទាំងនេះពិតជាសក្តិសមជាទូតសុច្ឆន្ទៈនៃផ្សារទំនើបបែបសហគមន៍របស់យើងខ្ញុំ និងគួរអោយកោតសរសើរយ៉ាងក្រៃលែង។

ដោយឡែក​​ កញ្ញា ​នីគីនីគី (​Nikki Nikki) ដែលជាទូតសុច្ឆន្ទៈ ក៏បានបង្ហាញពី​ការយល់ឃើញចំណាប់អារម្មណ៍លើការទទួលបានឱកាសធ្វើការងារជាមួយ MC Park ក្នុងនាមជាទូតសុច្ឆន្ទៈ៖

យោងទៅតាមអារម្មណ៍នឹង​មតិនៃការសហការរបស់ភាគីទាំងសងខាង ដូច្នេះចង់ដឹងថា តើ MC Park Community Mall និង​ Idol (​Nikki Nikki) នឹងមានអ្វីដែលថ្មីសម្រាប់តំបន់ស្ទឹងមានជ័យ ក៏ដូចជាបងប្អូនដែលតែងតែគាំទ្រ MC Park សូមរងចាំតាមដានជាមួយគ្នាណា…!

គួរជម្រាបដែរថា MC Park Community Mall មិនត្រឹមតែមានទីតាំងសម្រាប់ថតរូបស្អាតៗ អាចសម្រាកលំហែរ និងជួបជុំប៉ុណ្ណោះទេ MC Park ក៏មានទីតាំងសម្រាប់ជួលតូចធំ អាចបើកជាហាងអាហារ, ហាងនំបុ័ង, ហាងភេសជ្ជៈ និងសេវាកម្មផ្សេងៗទៅតាមតម្រូវការអាជីវកម្មរបស់អស់លោកអ្នក ជាពិសេសក៏មានតូបតូចៗសម្រាប់ជួលនឹង​តម្លៃចាប់ពី ​២០០ដុល្លារក្នុង១ខែ តាមប្រភេទអាជីវកម្មបែបគ្រួសារ​ (Street Food) ដែលមានទីតាំងនៅជាប់នឹងសួនកុមាររបស់ MC Park នឹងមានតម្លៃសមរម្យ ដែលមានទីតាំង​ស្ថិតនៅតាមបណ្តោយផ្លូវ មុន្នីរ៉េត (២១៧) ហួសពីផ្សារស្ទឹងមានជ័យចាស់ប្រមាណជា ៥០០ម នៅខាងឆ្វេងដៃ​ (បើយើងធ្វើដំណើរពីស្ពានអាកាសស្ទឹងមានជ័យ)៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងនៅទីតាំងផ្ទាល់ ឬខលមកកាន់លេខទូរស័ព្ទ៖ 087 899 689 / 017 578 188

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]