រាជធានីភ្នំពេញ ៖ ដូចដែរស្រាប់ហើយថា ការប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា ២០២២ កំពុងដំណើរការការប្រកួតរបស់ខ្លួន​ ដែលបានប្រព្រឹត្តទៅដូចសព្វដង​ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយបែកធ្លាយវីដេអូ បេក្ខនារីម្នាក់ ត្រូវសង្សារខ្លួន ថតវីដេអូទៅអុកឡុកការប្រកួត ដល់ស្ថានីយទូរទស្សន៍ ផ្អើលអស់បេក្ខភាពនានា និងក្រុមការងារ។

មិនតែប៉ុណ្ណោះ ក្រោយបែកធ្លាយវីដេអូទៅអុកឡុកហើយនោះ បេក្ខនារីពាក្យស្លាកលេខ០៧រូបនេះ បានចេញបកស្រាយ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe ដោយខាងក្រុមការងារផ្តល់អទិភាព បកស្រាយរយៈពេល៣០នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះ រូបនាងបានបញ្ជាក់ថា ខ្លួននិងបុរសម្នាក់នោះ ជាអតីតសង្សារនឹងគ្នា មិនបានរៀបការនឹងគ្នា មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ លើសពីនេះទៅទៀត មិនធ្លាប់មានកូនជាមួយគ្នាឡើយ ដែលផ្ទុយស្រឡះនឹង ការបំផ្លើសក្នុងវីដេអូ ជាងនេះទៅទៀត រូបនាងហើយអតីត បានបែកគ្នាជាងកន្លះឆ្នាំហើយ រាប់ចាប់ពីខែវិច្ឆិកា ២០២១មកម្លេះ។ 

រូបនាងបានបន្តថា ក្រោយឃើញខមមិនលើបណ្តាញTikTokហើយ ខ្លួនស្លុ.តចិត្តជាខ្លាំង ហេតុផលដែលត្រូវបែកបាក់នោះគឺ អតីតធ្លាប់ប្រើអំពើហឹ.ង្សា មើលងាយគ្រួសារខ្លួន មើលងាយខ្លួន ប្រើសម្តីមិនសមរម្យ មិនតែប៉ុណ្ណោះ ធ្លាប់គំរា.មសម្លា.ប់ទៀតផង ដោយការផ្ញើវីដេអូ ស្វា.មីបា.ញ់សម្លា.ប់អតីតភរិយាឲ្យខ្លួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]