រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា បេក្ខភាពបវរកញ្ញាចក្រវាឡម្នាក់ ត្រូវគេផ្ទុះការចាប់អារម្មណ៍ ក្រោយអតីតសង្សារទៅអុកឡុក ថតវីដេអូបង្ហោះក្នុងTikTok កំឡុងពេលប្រកួត ធ្វើឲ្យផ្អើលក្រុមការងារ។
យ៉ាងណាមិញ ក្រោយខាងស្រីបកស្រាយផុតមិនទាន់ប៉ុន្មាន អតីតសង្សារឃើញការLive ក៏នៅមិនសុខ ចេញបកស្រាយបន្តកន្ទុយ ដែលធ្វើឲ្យអ្នកតាមដាន មិនដឹងគួរស្តាប់ម្នាក់ណា បើម្នាក់ៗចេញមកសុទ្ធតែមាន ហេតុផល ហើយបង្ហើបថា មានភស្តុតាងដូចគ្នាទៀត។ ទន្ទឹមនឹងនេះ ខាងប្រុស បានបង្ហើបសមាសភាពខ្លួន ជាអ្នករកស៊ីម្នាក់ ដែលធ្លាប់មានប្រពន្ធកូន តែបែកបាក់គ្នា ហើយអ្នកទាំងពីរក៏បានចាប់ដៃរស់នៅជាមួយគ្នា ដល់ទៅ២ឆ្នាំ គ្រួសារសងខាងក៏បានដឹងឮ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេឯងចោទថា ខ្លួនតោងនារីម្នាក់នេះ តែ អ្វីដែលធ្វើទៅនេះ គឺរូបលោកចង់ឲ្យ អតីតសង្សារជាបេក្ខភាពបវរកញ្ញារូបនេះ ទៅសុំទោសម្តាយ បងស្រីខ្លួន ដែលរូបនាងបានប្រើសម្តីមិនសមរម្យ ជាងនេះទៅទៀត អ្វីដែលសោកស្តាយបំផុត គឺទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ ដែលបានជះលើនារីរូបនេះ សួរថា នរណាមិនស្តាយ តែរូបលោកក៏មិនចង់ទាមទារវិញដែរ ចាត់ទុកថាឲ្យទៅមនុស្សយើងធ្លាប់ស្រឡាញ់ទៅចុះ ព្រោះពេលនេះ រូបលោកលែងត្រូវការនាងទៀតហើយ។
ចុងបញ្ចប់ អតីតសង្សារបង្ហើបថា ប្រសិននៅមិនព្រមទទួលកំហុសខ្លួន ហើយបន្តពន្លើសរឿងចោទប្រកាន់ខ្លួននោះ រូបលោកនឹងបន្តចេញភស្តុតាងនានា មិនតែប៉ុណ្ណោះ នៅភស្តុតាងជាច្រើនទៀត ដែលរូបលោកមិនទាន់បង្ហើប ព្រោះពេលបង្ហើបរួច រូបនាងអាចបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្រួលមិនស្រួលកើតចិត្តលែងចង់រ.ស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]