តៃវ៉ាន់៖ ថ្មីៗនេះ តារាស្រី Ruby Lin បានទទួលយកការអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយ ដែលអំពាវនាវឱ្យមានការការពារ និងការសង្គ្រោះ ដល់ជនរ.ង.គ្រោះដោយអំពើ.ហិ.ង្សាក្នុងគ្រួសារ ដែលវត្តមានរបស់នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ពេលដែលនាងបានលើកឡើងពីគ្រួសាររបស់ខ្លួន។
ក្នុងនោះដែរ តារាស្រីរូបនេះ បាននិយាយថា នាងតែងតែ មានអារម្មណ៍តា.ន.តឹ.ង នៅពេលឃើញ ករ.ណី. រំ..លោ..ភ.បំ..ពា.ន ផ្សេងៗ ជាពិសេស លើកុ.មារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ម៉្យាងវិញទៀត Ruby Lin ថែមទាំងបានបញ្ជាក់ថា នាងមិនហ៊ានមើលព័ត៌មានដ៏សោ.ក.សៅនេះទេ ព្រោះខ្លាចបា.ត់បង់ការគ្រប់គ្រងអារម្មណ៍របស់នាង ដោយបានគិតថា ក្មេងស្លូតត្រង់គ្មានកំហុស ហើយមិនសមទទួលរ.ង.គ្រោះ.បែបនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ Ruby Lin ក៏បានចែករំលែកទស្សនៈរបស់នាង អំពីរឿងរ៉ាវក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបានរៀបរាប់ថា មិនថាប្ដីប្រពន្ធណាក៏អាច មានជ.ម្លោះ.ដោយសារទស្សនៈជីវិតខុសគ្នាដែរ តែជ.ម្លោះទាំងនេះ មិនចាំបាច់ជារឿងអា.ក្រ.ក់នោះទេ ដែលវាក៏អាចជួយពង្រឹងទំនាក់ទំនងគូស្វាមីភរិយា ទៀតផង ។
ម៉្យាងវិញទៀត ពេលឈ្លោះគ្នា គឺជៀសមិនផុតពីការបា.ត់.បង់ ភាពរីករាយ ប៉ុន្តែក្រោមដំបូលផ្ទះតែមួយ ម្នាក់ៗគួរតែដកថយម្ខាង ដូច្នេះ រឿងធំក៏ក្លាយជាតូច ហើយដើម្បីកុំឲ្យកូនមានការឈឺចាប់ ប្តីប្រពន្ធគួរតែព្រមព្រៀងគ្នា ពីការទប់កំ.ហឹ.ង មិនឈ្លោះគ្នា នៅចំពោះមុខកូនឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]