បរទេស៖ បន្ទាប់​ពី​បាន​ចែក​រំលែក​ពីការ​លុប​ចោល​កម្មវិធី ​ដោយ​សារ​តែ​មានបញ្ហាមុខមិនអាចកម្រើកបានមួយចំហៀង ពេលនេះ តារាចម្រៀងប្រុស លោក Justin Bieber នៅតែបាន​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​សុខភាព​របស់ខ្លួនដល់​អ្នក​គាំទ្រ។

ក្នុងនោះដែរ បន្ថែមពីបញ្ហាដែលមុខមួយចំហៀងមិនអាចកម្រើកបានហើយ តារាចម្រៀងប្រុសរូបនេះ បានលើកឡើងថា រោគសញ្ញានៃជំ.ងឺ Ramsay Hunt បានធ្វើឱ្យលោកពិបាករស់នៅ និងហូបចុក។ ជាពិសេស Justin បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber

បន្ទាប់ពីចែករំលែកពីជំ.ងឺរួច ភរិយារបស់លោក នាង Hailey Bieber ក៏បានលើកទឹកចិត្តទៅដល់ស្វាមីរបស់នាងទៀតផង។ គួររំឮកផងដែរថា កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា លោក Justin Bieber បាន​បង្ហោះ​វីដេអូ​ជិត ៣ នាទី​ដែល​ចែក​រំលែក​ពី​ស្ថានភាព​សុខភាពរបស់ខ្លួន ដោយបានប្រាប់ថា មានរោ.គសញ្ញាមួយហៅថា Ramsay Hunt ដែលមេ.រោ.គ.វា.យ.ប្រ.ហា.រស.រសៃប្រ.សាទ.ត្រចៀក និងមុខ ធ្វើឱ្យមុខម្ខាងរបស់លោក មិនអាចកម្រើកបាន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]