រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយឈ្លោះគ្នាផ្អើលលើបណ្តាញសង្គម បង្ហាញលិខិតបញ្ចប់ទំនាក់ទំនងរួចហើយអស់ ចុងក្រោយបែរជា Adminជីងចក់ និងភរិយា ជានានឹងគ្នាវិញ ធ្វើឲ្យអ្នកតាមដានឃើញហើយ ហួសចិត្តជាខ្លាំង យ៉ាងណាមិញ ក្នុងនោះក៏មានហ្វេនៗជូនពរឲ្យ រស់នៅជាមួយគ្នាវិញ ដោយសុភមង្គល។

ផ្ទុយទៅវិញ ទើបត្រូវគ្នាមិនទាន់ប៉ុន្មានផង ស្រាប់តែ យប់មិញ ភរិយារូបលោក បង្ហាញរូបភាពស្វាមីអង្គុយបត់ជើង ហាក់កំពុងសុំអង្វរអ្វីម្យ៉ាង ដែលក្នុងនោះ រូបនាងបានសរសេរភ្ជាប់ថា «នេះជារូបភាពសុំទោសខ្ញុំ កាលពីមិ្សលមិញ ពីបទ …. ចាំដោះស្រាយជាមួយប៉ូលីស រត់ទៅពោសោធ៍ ជិះព្រូសពណ៍ស ម្ចាស់ឡានឈ្មោះសី ប៉ូលីសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះចក់!»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេឃើញរូបភាពបន្តបង្ហោះឲ្យមហាជន ជួយតាមចាប់ឡានខាងលើនេះ រហូតហ៊ានដល់ថ្នាក់ ផ្តល់ថ្លៃលើកទឹកចិត្តអ្នកចាប់បាន ដល់ទៅ ១ម៉ឺនដុល្លារឯណោះ ធ្វើឲ្យគេឯងផ្ទុះចម្ងល់ មិនដឹងមានរឿងអ្វីឲ្យប្រាកដ ដល់ថ្នាក់ប្រពន្ធ ហៅប្តីថា ចោរ ឲ្យប៉ូលីសតាមចាប់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]