រាជធានីភ្នំពេញ ៖  ពិតណាស់ តារាប្រុស វណ្ណដា បានផ្ទុះប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលបានរុញច្រាន តារាប្រុសរូបនេះឡើងដល់ចំណុចកំពូល ក្នុងវិស័យចម្រៀងរ៉េប មិនថាក្រៅស្រុក ក៏ក្នុងស្រុកនោះទេ។  

យ៉ាងណាមិញ រឿងសំខាន់ដែលធ្វើឲ្យ តារាប្រុសរូបនេះរក្សាតំណែងកំពូលរបស់ខ្លួនជាប់ ដោយសារតែ គំនិតថ្មីៗ ដែលរាល់បទចម្រៀងថ្មីពីមួយបទទៅមួយបទ តែងពាំនាំនូវអ្វីដែលប្លែក មិនថាជាស្តង់ដាMV ឬចង្វាក់ភ្លេង Lyricនោះឡើយ គឺថាល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បទថ្មី«រសជាតិយ៉ាងមេច?» របស់រូបលោក ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនខ្លាំង មិនតែប៉ុណ្ណោះ ម្នាក់ៗក៏ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់តួស្រី ក្នុងMVនេះ ក្រោយសម្តែងស៊ីចង្វាក់និងស្និទស្នាល នឹងតារាប្រុសរូបនេះ ធ្វើឲ្យហ្វេននារីៗរបស់ខ្លួនមិនតិចនាក់ទេ ច្រណែននឹងរូបនាង ។ គួរបញ្ជាក់ផងដែរថា រូបនាងមានឈ្មោះថា Fahn ជាតារាម៉ូដែលវ័យក្មេងម្នាក់ មានរាងខ្ពស់ស្រឡះ ប្រទះឃើញមុខថតស្បតឲ្យប្រ៊េនល្បីៗជាច្រើន នៅកម្ពុជា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
កញ្ញា Fahn
កញ្ញា Fahn
កញ្ញា Fahn
កញ្ញា Fahn
កញ្ញា Fahn
កញ្ញា Fahn
កញ្ញា Fahn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]