បរទេស៖ កាលពីថ្មីៗនេះ យោងតាមប្រភព Sinchew បានបង្ហាញឲ្យដឹងថា ជំនួសឱ្យការផ្ទេរទ្រព្យសម្បត្តិទៅភរិយា ដែលជាតារាសម្តែងស្រី Ady An រួមទាំងកូនពីរនាក់ទៀត ស្វាមីរបស់នាង បែរជាបានផ្ទេរទៅឱ្យកូនស្រីរបស់ខ្លួន ដែលកូនជាមួយនឹងអតីតប្រពន្ធ ដោយនៅក្នុងនោះដែរ គេបានដឹងទៀតថាមាន ចំនួន ២០ភាគរយ នៃភាគហ៊ុន ដែលមានតម្លៃសរុបប្រមាណ ៧ ពាន់លានយន់ (ប្រហែល១ពាន់លានដុល្លារ)។

ប៉ុន្តែទន្ទឹមនឹងនោះ តារាស្រី Ady An បានទទួលការផ្ទេរទ្រព្យសម្បត្តិពីស្វាមីរបស់នាង ដែលមានភាគហ៊ុនត្រឹមតែប្រហែលខ្ទង់ ១,៣ ពាន់លានយន់ (ប្រហែល ១៩២ លានដុល្លារ) តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយលេចឮដំណឹងនេះ បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ខណៈដែលទស្សនិកជនភាគច្រើនបាននិយាយថា Ady An ពិតជាមានការអន់ចិត្ត ព្រោះតែស្វាមី មិនបានផ្ទេរទ្រព្យសម្បត្តិឲ្យនាងទេ ប៉ុន្តែបែរជាផ្ញើទ្រព្យសម្បត្តិភាគច្រើនទៅឲ្យកូនរបស់ខ្លួនទៅវិញ រហូតដល់មានការលើកឡើងទៀតថា ស្វាមីរបស់នាង ប្រហែលជា​ ​ខ្លាច​ថា​ប្រពន្ធ​របស់ខ្លួន ​អាច​នឹង​រក​បាន​សុភមង្គល​ថ្មី ​បន្ទាប់​ពី​រូបលោក ចូលទៅក្នុងព.ន្ធ.ធ.នា.គារ៕​

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]