ភ្នំពេញ៖ ពិតណាស់ កាលពីថ្មីៗកន្លងទៅ នាយពាក់មី ដែលជាតារាកំប្លែងដ៏ល្បីដែលតែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច សើចក្អាកក្អាយ រំសាយទុក្ខកង្វល់ជាមួយនឹងការសម្ដែងរបស់លោក បានចេញមុខតវ៉ានៅលើបណ្ដាញសង្គម ដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយចំពោះការរិតត្បិតក្នុងការងារ ខណៈដែលមានអ្នកគ្រប់គ្រងថ្មីនៅស្ថានីយទូរទស្សន៍ CTN។

យ៉ាងណាមិញ ក្រោយមានការចេញមកុខ បង្ហោះទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ នាយពាក់មី បានធ្វើការឡាយវីដេអូមួយនិយាយថា លោកប្រហែលជាលាឈប់ពីCTN មែនទែនហើយព្រោះថា លោកត្រូវបានគេដកចេញពីកម្មវិធី«បាទមេ» ទៅហើយ ។ មិនតែប៉ុណ្ណោះ នាយពាក់មី ក៏បានបញ្ជាក់ថា នឹងមានអ្នកត្រូវឈប់ដូចជា នាយ គ្រឿន នាយក្រូច និង លោកតា វ៉ិចទ័រ ជាមួយគ្នាផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នាយពាក់មី
នាយពាក់មី
@bongtharysunfc4 #CapCut #ពូផាត #500k #សានប៊ុនធឿន #ពូហ៊ន #នាយពាក់មី ♬ original sound - BongTharySunFC4☑️
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី