បរទេស៖ កាលពីចុងសប្តាហ៍មុននេះ ក្រុមគ្រួសាររបស់ តារាស្រី Marian Rivera បានឆ្លៀតឱកាសទៅកម្សាន្តជួបជុំគ្នាគ្នាយ៉ាងរីករាយ ដើម្បីសម្រាក​លំហែ​អារម្មណ៍​ ហើយការបង្ហាញខ្លួនលើកនេះ Marian ព្រមទាំងស្វាមីក៏បានថតអនុស្សាវរីយ៍ជាមួយកូនៗផងដែរ។ 

ក្នុងនោះដែរ ហ្វេនៗជាច្រើន បែរជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាព ក្នុងពេលដែល តារាស្រីរូបនេះ បានតុបតែងខ្លួន ស្លៀករ៉ូបពណ៌ ​ចង​សក់​ឡើង ដោយ​ទុក​មុខ​ទទេគ្មានការផាត់មុខអ្វីទាំងអស់។ ជាពិសេស រូបថត​ដែល​មិន​បាន​កែ​សម្រួល​នោះ បានធ្វើឲ្យឃើញ​ថា Marian ពិតជាបង្ហាញ​សញ្ញា​ភាព​ចាស់​ នៅ​លើ​មុខ​ ពេលនាង​ញញឹម និងមានស្នា.ម.ជ្រី.វជ្រួ.ញនៅក្នុងភ្នែ.ក មាត់ ដែលធ្វើឲ្យនាងមិនមានភាពទាក់ទាញនៅពីកាម៉េរ៉ាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាបែបនេះក៏ដោយ តែ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន មិនបានបញ្ចេញមតិអវិជ្ជមាន ទៅកាន់ Marian ឡើយ ដោយពួកគេ បាន​គិត​ថា​នៅពេលដែលបានឈានចូលអាយុខ្ទង់ ៤០ ឆ្នាំ​ ព្រមទាំង​បាន​សម្រាល​កូនពីរ​ទៅហើយ ដូច្នេះ ​ភាព​ចាស់​គឺ​អាច​យល់​បាន ហើយនិងបានសរសើរថា អ្នកម្ដាយរូបនេះ នៅតែមានស្នាមញញឹម ស្រស់ស្រាយ និងមានមន្តស្នេហ៍ខ្លាំងណាស៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]