រាជធានីភ្នំពេញ ៖ ជឿជាក់ បងប្អូនមហាជនជាច្រើន ប្រាកដជានៅចាំ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ម្ចាស់មកុដ Miss Grand Cambodia 2021 ដែលបំបែកកំណត់ត្រាឈានជើងចូលក្នុង បេក្ខនារីកំពូលទាំំង១០ចុងក្រោយ ក្នុងការប្រកួត Miss Grand International កន្លងទៅនេះ។
យ៉ាងណាមិញ ថ្មីៗនេះ លេចឮដំណឹងថា រូបនាងត្រូវបាន វិស្វករម្នាក់ប្រើល្បិចបោកយកលុយ កម្លាំងញើសឈាមខ្លួន លួចរត់ទៅបាត់ស្រមោល ទន្ទឹមនឹងនេះ រូបនាងបញ្ជាក់ថា វិស្វកររូបនោះ ជាអ្នកដែលខ្លួនជួលមកដើម្បីជួយរៀបចំតុបតែងលម្អផ្ទះរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះ បវរកញ្ញារូបនេះ បានរៀបរាប់ថា «វិស្វករបោកលុយរត់ សុខចិត្តគេងពិបាកចិត្តម្នាក់ឯង ព្រោះស្រឡាញ់សុខចិត្តចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្ត ធ្វើផ្ទាល់ដៃដើរទិញអីវ៉ាន់ឱ្យជាង ច្នៃដេគ័រ ដេកគិត ដើរគិត ស្រមៃឱ្យចេញស្អាតមួយថ្ងៃៗប្រឡាក់ពេញខ្លួនព្រោះខ្ញុំហួងហែងរបស់ខ្ញុំ» លើសពីនេះទៅទៀត រូបនាងបានបន្តថា ខ្លួនស្រឡាញ់អ្វីដែលកើតចេញពីកម្លាំងញើសឈាម ចុះហេតុអ្វីបានមកបំផ្លាញរបស់ញើសឈាមនាង បំផ្លាញបានសម្រេចម្ដងហើយចង់មកធ្វើម្ដងទៀត ៕
ប្រភព ៖ កម្ពុជាថ្មី
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]