តាកែវ ៖ ដូចដែរដឹងស្រាប់ហើយ តារាចម្រៀង អេដា ត្រូវស្រទាប់យុវវ័យជាច្រើនពេញចិត្តនឹង បទចម្រៀងរបស់រូបនាងជាខ្លាំង ជាពិសេស ការបកស្រាយជាភាសាអង់គ្លេសគឺ ពិរោះស្រទាន់ជាខ្លាំង ទន្ទឹមនឹងជីវិតសិល្បៈ ទទួលការពេញចិត្តច្រើនហើយនោះ ក្រឡេកទៅមើលជីវិតឯកជនវិញ ទោះសាមញ្ញៗតែមានសុភមង្គល។
ក្រោយសេពគប់គ្នា បើកចំហច្រើនឆ្នាំ តារាស្រីរូបនេះ ដឹកដៃគូស្នេហ៍ជាអនិកជន ចូលរោងភ្ជាប់ពាក្យ កាលពី២ខែមុននេះ ដោយមានវត្តមានតារាខ្មែរល្បីៗជាច្រើន ចូលរួមយ៉ាងកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្រោយភ្ជាប់ពាក្យរួច អ្នកទាំំងពីរ ហាក់និយមប្រើជីវិតធម្មតាៗ មិនហ៊ឺហាដូចគូស្នេហ៍តារាសម័យថ្មីប៉ុន្មានឡើយ ជាពិសេស ថ្មីៗនេះ គេក្រឡេកឃើញអ្នកទាំងពីរ ប្រើជីវិតដូចអ្នកចម្ការ ធម្មតាៗ តែមើលទៅទិដ្ឋភាពជុំវិញស្រស់បំព្រងខៀវស្រងាត់ រីឯទឹកមុខគូស្នេហ៍មួយគូនេះ ពោរពេញដោយក្តីសុខ មើលទៅជីវិតធម្មតាៗ តែជះចំហាយកក់ក្តៅពេញទី៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]