ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការសាខាថ្មីរបស់ខ្លួន គឺ សាខាជ្រោយចង្វារ ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ក៏ដូចជាបម្រើសេវាកម្មធនាគារ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 6A។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការពង្រីកបណ្តាញសាខានេះ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មធនាគារដែលកំពុងមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនអតិថិជនរបស់យើងនូវបរិយាកាសដែលមានផាសុកភាព និងប្រកបដោយទំនុកចិត្តសម្រាប់បំពេញប្រតិតបត្តិការធនាគារ ដែលផ្តល់ជូនដោយបុគ្គលិកដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់។ ភាពសម្បូរបែបនៃផលិតផល និងសេវាកម្មធនាគារ ក៏ជាហេតុផលជម្រុញឱ្យមានការពង្រីកសាខាបន្ថែម ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម។
លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖
រចនាបទផ្នែកខាងក្រៅ និងខាងក្នុងនៃ សាខាជ្រោយចង្វារ មានភាពដូចគ្នាទៅនឹងសាខាថ្មីៗចុងក្រោយរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលរចនាឡើងស្របនឹងអត្តសញ្ញាណរបស់ធនាគារ ក៏ដូចជាដើម្បីពង្រឹងពាណិជ្ជសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ធនាគារទៅកាន់សាធារណៈជនផងដែរ។ សាខាជ្រោយចង្វារ បើកដំណើរការចាប់ពី ម៉ោង៨:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច រៀងរាល់ថ្ងៃធ្វើការ និងពី ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃសៅរ៍។
ក្នុងឱកាសបើកដំណើរការសាខាថ្មីរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាជ្រោយចង្វារ អតិថិជនទាំងអស់នឹងមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ការបើកគណនីសន្សំណាមួយនៅសាខាថ្មីនេះ ផងដែរ។ ការផ្ដល់ជូននេះមានរហូតដល់រង្វាន់អស់ពីស្ដុក។
អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]