ភ្នំពេញ៖ ក្នុងឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍ Mid-Year Sales លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំរបស់ផ្សារទំនើប អ៊ីអន ម៉ល បានត្រលប់មកម្តងទៀតហើយ។ អតិថិជនទាំងអស់អាចធ្វើការទិញទំនិញដែលមានគុណភាពខ្ពស់ និង ពិសាអាហារឆ្ងាញ់ៗ ពីបណ្តាហាងល្បីៗរហូតដល់ជាង ២០០ហាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧០% ព្រមទាំងរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗយ៉ាងសំបូរបែបនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ Mid-Year Sales នឹងចាប់ផ្តើមនៅថ្ងៃទី ១៧ មិថុនា រហូតដល់ ថ្ងៃទី ២៦ មិថុនា ២០២២ ដែលមានរយ:ពេល ១០ថ្ងៃ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។ មិនតែប៉ុណ្ណោះ ថែមទាំងមានការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ មិថុនា ២០២២ សម្រាប់អតិថិជនដែលបានធ្វើការទិញទំនិញនៅក្នុងព្រឹត្តិការណ៍ Mid-Year Sales ២០២២ ផងដែរ។
លើសពីនេះទៅទៀត នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ មិថុនា ២០២២ ចាប់ពីម៉ោង ៤រសៀលតទៅ ផ្សារទំនើប អ៊ីអន ម៉ល ក៏មានការ Live ផ្ទាល់ ដែលមានការចូលរួមពីតារាកិត្តិយសល្បីៗ ហើយអ្នកទស្សនាទាំងអស់ក៏អាចធ្វើការកម៉្មង់ទំនិញក្នុងតម្លៃពិសេសពីហាងនានា ជាមួយនឹងឱកាសលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ កុំភ្លេចចូលរួមទស្សនាការ Live ផ្ទាល់ និងធ្វើការកម៉្មង់ទំនិញទាំងអស់គ្នា តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City។
ចូលរួមទាំងអស់ណា៎ ជួបគ្នានៅព្រឹត្តិការណ៍ Mid-Year Sales ២០២២ ខាងមុខនេះ ទិញទំនិញបានការបញ្ចុះតម្លៃពិសេសៗ ហើយបើទិញកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើនពីផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]