បរទេស៖ បន្ទាប់ពី តារាចម្រៀង លោក Justin Bieber បានបង្ហាញថាខ្លួនមានរោ.គសញ្ញា Ramsay Hunt ដែលធ្វើឲ្យមុខម្ខាងរបស់លោក មិនអាចកម្រើកបាននោះ ពេលនេះ ស្រាប់តែ កំពូលតារាម៉ូដែល Hailey Bieber ដែលជាភរិយារបស់តារាប្រុសរូបនេះ កំពុងតែស្ថិតក្នុងភាពចម្រូងចម្រាសទៅវិញ។​

នៅក្នុងនោះដែរ ក្រោយពីបានបានអាប់ដេតពីស្ថានភាពសុខភាពដ៏គួរឱ្យព្រួយបារម្ភហើយ ភរិយាលោក Justin នាង Hailey Bieber បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន នៅពេលដែលបាន ចែករំលែកវីដេអូស្វាមីរបស់ខ្លួន ជាមួយនឹងចំណងជើងថា «ខ្ញុំស្រឡាញ់អ្នក» ព្រមទាំងមានសញ្ញាអារម្មណ៍ ដ៏គួរឱ្យស្រឡាញ់ថែមទៀត។ ប៉ុន្តែ អាកប្បកិរិយារបស់ Hailey បែរជាត្រូវបានជួបជាមួយនឹង រលកនៃការរិះ.គ.ន់យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្ររបស់ Justin Bieber។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដោយសារតែ មុននិងក្រោយការបង្ហោះវីដេអូនេះ Hailey បានបង្ហោះរូបភាពជាបន្តបន្ទាប់អំពី Channel YouTube របស់នាង ដែលជាម៉ាកគ្រឿងសំអាងផ្ទាល់ខ្លួន ដែលធ្វើឲ្យមានមតិជាច្រើនថា Hailey ព្យាយាមទាញយកប្រយោជន៍ពីរូបភាពរបស់ស្វាមីដ៏ល្បីរបស់នាង ដើម្បីផ្សព្វផ្សាយសកម្មភាព និងផលិតផលរបស់ខ្លួន ទៅដល់សាធារណៈជន៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]