រាជធានីភ្នំពេញ ៖ មហាជនរំភើបចិត្តជំនួស ក្រោយបែកធ្លាយរូបភាពរបស់ តារាស្រី ញ៉ែម ស្រីពេជ្រ កំពុងចូលរួមក្នុងពិធីក្រុងពាលី សម្ពោធរឿងភាគថ្មីជារឿងបែបបុរាណជាមួយនឹង តារាថៃល្បីឈ្មោះ លោក Toey Pongsakorn ដែលរឿងភាគត្រូវសម្តែងនេះ មានចំណងជើងថា พระร่วง พระราชาผู้ทรงธรรม (ព្រះរួង ព្រះរាជាភូទ្រង់ធម្ម) របស់ក្រុមហ៊ុនផលិតកម្ម The Win Organizer Company Limited នៃប្រទេសថៃ៕
យ៉ាងណាមិញ ដើម្បីហាត់សមនិងសម្តែង ក្នុងរឿងភាគនេះ តារាស្រីរូបស្រស់ ស្រីពេជ្រ ត្រូវចំណាយពេលស្នាក់នៅថៃដល់ទៅ៣ខែ ដែលតម្រូវឲ្យរូបនាង ត្រូវបោះចោលការងារជាច្រើនក្នុងស្រុក ប៉ុន្តែដោយសារតែ ចិត្តស្រឡាញ់ នឹងការងារជាពិធីការិនី ក្នុងកម្មវិធី «អ្នកជិតខាង» រូបនាងព្រមចំណាយលុយហោប៉ៅផ្ទាល់ខ្លួន ហោះចុះឡើងពីថៃមកខ្មែរ ដោយមិនស្តាយសូម្បីតែបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ លេចឮព័ត៌មានពីមិត្តជិតស្និទនឹង តារាស្រី ញ៉ែម ស្រីពេជ្រ ថា រូបនាងទទួលតម្លៃខ្លួនខ្ពស់ដល់ទៅ ១០ម៉ឺនដុល្លារឯណោះ ទើបធ្វើឲ្យរូបនាង មិនខ្វាយខ្វល់ពីថវិកាត្រូវចំណាយ ពេលត្រូវចុះឡើងញឹកញាប់យ៉ាងដូច្នេះ៕
ប្រភព ៖ AMS infotainment
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]