បរទេស៖ មហាសេដ្ឋីទីបួនរបស់ពិភពលោក BILL Gates និងកូនស្រីពៅរបស់លោកនាង Phoebe បានទាក់ទាញការចាប់អារម្មណ៍នៅពេលពួកគេចូលរួមក្នុងពិធីជប់លៀងរបស់ទស្សនាវដ្តី Time នៅល្ងាចថ្ងៃទី ៨ ខែមិថុនា។

ជាក់ស្តែង ការចូលរួមកម្មវិធី Time100 Gala ក្នុងទីក្រុងញូវយ៉ក លោក Bill Gates បង្ហាញរាងឡូយសង្ហា ជាមួយនឹងឈុតពណ៌ខ្មៅ និងអាវពណ៌ស ខណៈដែលកូនស្រីរបស់គាត់ពាក់រ៉ូប Versace X Fendi ដែលទាក់ទាញ ភ្លឺឆ្វាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍នោះ គឺសម្រស់របស់នាង Phoebe ដែលជាកូនពៅ របស់ ​មហាសេដ្ឋីទីបួនរូបនេះ បានធំពេញវ័យ ១៩ ឆ្នាំ កាន់តែមានរូបឆោតស្រស់ស្អាត មិនចាញ់​តារាប៉ុន្មាននោះទេ មិនថាកម្ពស់ ឬក៏សម្រស់ អាចនិយាយបាន តារាស្រីហូលីវូដ ល្មមៗ​សុំចាញ់តែម្តង៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]