កូរ៉េខាងត្បូង៖ Jennie សមាជិកក្រុម BLACKPINK ត្រូវបាន ទាមទារចំណាប់អារម្មណ៍សារជាថ្មីម្តងទៀត ជាមួយនឹងការថតរូបជាច្រើនសន្លឹក ជាតារាគម្រូ ក្នុងទស្សនាវដ្តីថ្មី ដែលគេបានភ្ញាក់ផ្អើល ដែលនាងកក្រើកម៉ូដសម្លៀកបំពាក់ល្អជាងតារាបង្ហាញម៉ូដដូចសព្វរាល់ដង។
ទេពកោសល្យជាតារាបង្ហាញម៉ូតរបស់ Jennie នៅតែបន្តខណៈដែលនាងសម្តែងលើគម្របរបស់ W Korea ខែកក្កដា ឆ្នាំ២០២២ ដែល រូបរាងដ៏លេចធ្លោរបស់នាងបង្ហាញពីការប្រមូលម៉ូដរដូវកាល Métiers d'art ឆ្នាំ 2021/2022 របស់ Chanel ដែលជាក្នុងនាមជាឯកអគ្គរដ្ឋទូតសកលរបស់ម៉ាកយីហោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពដែលបានចេញ ផ្សាយ គ្រប់ម៉ូដ ដែលបានគ្រងលើនាង វាហាក់បីដូចជា Jennie លេចធ្លោ ជាមួយនឹងភាពស្អាតដែលមានស្រាប់ ដោយនាងមិនត្រូវការគ្រឿងអលង្ការបន្ថែមច្រើនពេកទេដូចម៉ូដែល ត្រឹមតែសម្រស់របស់នាងគឺគ្រប់គ្រាន់ហើយ ដែលមើលទៅពិតជាទាក់ទាញខ្លាំង។
ទៀតសោត Jennie រួមបញ្ចូលគ្នានូវភាពស្រទន់នៃរសនិយមផ្ទាល់ ដោយស៊ីអត្តចរិតលក្ខណៈរបស់ ដើម្បីបង្កើតការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ ដោយក្នុងពេលជាមួយគ្នានេះ ទោះមើលយ៉ាងណា តារាស្រីរូបនេះ បង្ហាញថានាងសាកសមនឹងភាពប្រណីតជាង លេចធ្លោសមល្អជាង ម៉ូដែលដើរម៉ូដទៅទៀត៕
ប្រភព៖ koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]