រាជធានីភ្នំពេញ ៖ សិល្បករ​ សិល្បការិនីខ្មែរមិនតិចនាក់នោះទេ ដែលបោះចោលការងារសិល្បៈ ក្រោយពេលរៀបការបង្កើតគ្រួសារ មានកូនចៅរួច ព្រោះរវល់បំពេញភារកិច្ចជា ស្វាមីល្អ ភរិយាល្អ ឬរវល់នឹងការរកស៊ីជាដើម ដោយភាគច្រើន ជាតារាស្រី។

ផ្ទុយទៅវិញ ងាកទៅមើលតារាប្រុសខ្មែរប៉ុន្មានដួងនេះវិញ ភាគច្រើនស្ទើរតែដកខ្លួនចេញពីវិស័យសិល្បៈ ខណៈពេលកំពុងល្បីសុខៗ ដើម្បីជួយមើលថែកូនៗជំនួសដៃជើងភរិយាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មិនត្រឹមតែត្រូវភរិយាសរសើរពេញៗមាត់ថា ជាស្វាមីល្អប៉ុណ្ណោះទេ សូម្បីតែ មហាជននិងតារារួមអាជីព ក៏ក្រឡេកឃើញនឹងភ្នែកច្បាស់ៗ រាល់ទង្វើមួយៗសុទ្ធតែបញ្ជាក់ថា ជាស្វាមីល្អ គម្រូដល់បុរសនានាថែមទៀតផង ដែលអ្នកទាំងប៉ុន្មានដួងនោះ មានដូចតទៅ ៖

១. ពិធីករ ជា វណ្ណារិទ្ធ

ពិតណាស់ ទោះមិនបានបោះចោលអាជីព ជាពិធីករក្តី តែក្រោយបញ្ចប់ភារិកិច្ចការងាររួច តែងទៅជួយកិច្ចការភរិយា មិនសូវជួបជុំដើរលេងសប្បាយជាមួយ ក្រុមការងារ ឬអ្នករួមអាជីពប៉ុន្មានទេ មិនលើកតម្កើនខ្លួនជាតារាល្បី ជួយលក់ប្រពន្ធនៅផ្ទះ ធ្វើដូចមនុស្សធម្មតា ។

រូបភាព
រូបភាព
រូបភាព

 ២. អតីតតារាប្រុស គឹម សីហា

ក្រោយពេលរៀបការរួច លោក គឹម សីហា ស្ទើរតែដកដៃពីការងារសិល្បៈស្ទើរ១០០ភាគរយ ដែលសព្វថ្ងៃ រូបលោករវល់រឿងការរកស៊ី និងមើលថែគ្រួសារ បំពេញកាតព្វកិច្ចជាឧត្តមស្វាមី រហូតធ្វើឲ្យគេច្រណែននឹងវាសនា តារាស្រី គង់ ចាន់ស្រីមុំ គ្រប់គ្នា ចង់បានអ្វី ចំណាយទំហំណា ថ្លៃកម្រិតណា គឺធ្វើស្វាមីតាមចិត្តគ្រប់ពេល។

រូបភាព
រូបភាព
រូបភាព

៣. អតីតពិធីករ VJ រតនា

រូបលោក ទើបរងការរិះគន់ ក្រោយទម្លាយរឿងរ៉ាវដែល ខ្លួនធ្វើដាក់ភរិយារាល់ថ្ងៃ សូម្បីតែភរិយា ក៏យំរៀបរាប់ថា ស្វាមីល្អដែរ ពេលសម្រាលកូនរួចឈឺបត់ជើងតូច តែងើបមិនទាន់ ប្រឡាក់លើឥដ្ឋ មិនធ្លាប់ខ្ពើមភរិយាមើលថែ សឹងតែដូចម្តាយបង្កើត សូម្បីតែរាល់ថ្ងៃ បោសផ្ទះ ដាំបាយ មើលកូន ក៏ស្វាមីជាអ្នកធ្វើទាំងអស់ដែរ។

រូបភាព
រូបភាព
រូបភាព

៤. អតីតតារាប្រុស ថមមី

ជឿជាក់ថា បងប្អូនពិតជា ចាំគូស្វាមីភរិយាមួយគូនេះ ដើម្បីជួយលក់ភរិយាលើហ្វេសប៊ុក សម័យបិទខ្ទប់ ហើយភរិយាផ្អាកការចេញច្រៀង ព្រោះខ្លាចឆ្លងនោះ រូបលោកសុទ្ធចិត្ត តុបតែងខ្លួនជាមនុស្សស្រី ធ្វើចរឹកដូចមនុស្សស្រី កំប្លែងសើចសប្បាយដល់បងប្អូនមហាជន រហូតបំបែកកំណត់ត្រា មានអ្នកមើលច្រើនជាងគេ ដោយគ្មាន ការហែកហួររឿងគ្រួសារសូម្បីបន្តិច៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]