បរទេស៖ អ្នករាយការណ៍ហូលីវូដបានលាតត្រដាងថាស៊េរីរឿងល្បី «Squid Game» នឹងត្រូវបានបង្កើតឡើងជាហ្គេមជីវិតពីត ដែលមានអ្នកប្រកួតប្រជែងចំនួន ៤៥៦ នាក់នឹងប្រកួតប្រជែងដណ្តើមយករង្វាន់ជាសាច់ប្រាក់ដ៏ធំសម្បើមចំនួន ៤.៥៦ លានដុល្លារ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុន Netflix គ្រោងនឹងចាប់ផ្តើមស៊េរី «Squid Game» ពិតៗ មិនសម្តែថ ដែលមានចំណងជើងថា «Squid Game: The Challenge» ។ ទោះបីជាគូប្រជែងនឹងមិនប្រថុយជីវិតក៏ដោយ ក៏នឹងមានអ្នកលេងចំនួន ៤៥៦ នាក់ ដែលម្នាក់ៗឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់ ដើម្បីមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Netflix បានពន្យល់ថា ការបង់ប្រាក់គឺជារង្វាន់សាច់ប្រាក់ដុំដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហើយថាកម្មវិធីនោះក៏ដើរតួជាស៊េរីការប្រកួតប្រជែងដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។

យោងតាមសារព័ត៌មាន The Hollywood Reporter វានឹងមាន ១០ វគ្គ ហើយត្រូវបានបើកសម្រាប់ កម្មវិធីចុះឈ្មោះចូលរួមរួចហើយនៅ squidgamecasting.com សម្រាប់អ្នកដែលមានឆន្ទៈចូលរួមក្នុងការប្រកួតប្រជែងមួយនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]