កូរ៉េខាងត្បូង៖ បុរស​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​បុគ្គលរូបនេះ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សកម្មភាព​ប៉ុ.នប៉.ង​ស.ម្លា.ប់​ប្រពន្ធ ដែលជា​តារា​សម្ដែង​ដូចគ្នា ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំអ។

រឿងរ៉ាវមួយនេះ បានកើតឡើង នៅថ្ងៃទី ១៤ ខែមិថុនា ប៉ុស្តិ៍ប៉ូលីស Yongsan ក្នុងទីក្រុងសេអ៊ូលបានចាប់ខ្លួន និងកំពុងស៊ើបអង្កេតបុរសដែលមិនបញ្ចេញឈ្មោះនេះ ពីបទប៉ុន.ប៉.ងមនុស្ស.ឃា.ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរមានសេចក្តីរាយការណ៍ថា បុរសនេះបានចា.ក់ប្រពន្ធតារាសម្តែងរបស់លោកដោយកាំបិតនៅក្នុងបន្ទប់ទទួលភ្ញៀវនៅផ្ទះនៅតំបន់ Itaewon សង្កាត់ Yongsan-gu, ទីក្រុងសេអ៊ូល នៅម៉ោងប្រហែល ៨: ៤០ នាទីព្រឹក។

ទៀតសោយ តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​ចា.ក់​ចំ.​កញ្ចឹង​ក ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ព្យាបាល​។ មាន​សេចក្តី​រាយការណ៍​ថា ភរិយា​ជា​តារា​សម្ដែង​ក្នុង​វ័យ​៤០​ឆ្នាំ ដែលមានការទម្លាយថា តារាស្រីរូបនេះ ធ្លាប់ជាតារាបង្ហាញម៉ូត ហើយក្រោយមកបានចេញមុខជាតារាចម្រៀង។ បន្ទាប់​មក​នាង​បាន​ក្លាយ​ជា​សកម្ម​ភាព​ជា​តារា​សម្ដែង​បន្ទាប់​ពី​ក្រុម​របស់​នាង​បាន​រំសាយ។ នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅចុងទសវត្សរ៍ឆ្នាំ ២០០០ ដោយបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគផ្សេងៗ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]