ភ្នំពេញ៖ ពិតណាស់ថ្មីៗនេះ ជឿជាក់ថាមហាជនជាច្រើនបានដឹងរួចមកហើយនៅរឿងរ៉ាវ បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា សុគន្ធ ចរិយ៉ា ពាក់ស្លាកលេខ០៧ជាមួយនឹងអតីតសង្សាដែលមានការរករឿងឈ្លោះទើសទែងគ្នាធ្វើឲ្យមានភ្ញាក់ផ្អើលផ្ទុះពេញបណ្ដាញសង្គម។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បន្ទាប់ពីមានការបកស្រាយពីអតីសង្សា ក៏ដូចជាអតីភរិយារួចមកធ្វើឲ្យមាន ក៏ធ្វើឲ្យមហាជនមានការខឹងសម្បារ និងខ្លោចចិត្តជំនួសដែលគិតថា បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា សុគន្ធ ចរិយ៉ា ជាជនទីបីចូលមកបំបែកបំបាក់គ្រួសារគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដោយឡែក ក្រោយពីមានការបកស្រាយជាច្រើនបែបនេះ ថែមទាំងមានការវាយប្រហារពីសំណាក់មហាជន ដាក់កំហិតទាំងស្រុងថានាងជាស្រីយកប្តីគេថែមទាំងធ្វើអត្តចត្តរិកមិនសមរម្យទៀតនោះ សុគន្ធ ចរិយ៉ា ក៏ចេញមុខមកបកស្រាយទាំងទឹកភ្នែកស្រែកយំថា ខ្លួនពីដំបូងមិនដឹងថាអតីតសង្សាមានភរិយាពីរនាក់នោះទេ ដោយអតីតបាននិយាយថាខ្លួនជាបុរសពោះម៉ាយមានកូនម្នាក់ប៉ុណ្ណោះ។

ក្នុងនោះបន្ទាប់ពីដឹងដូច្នេះ អ្នកទាំងពីរក៏សម្រេចទាក់ទងគ្នាថែមទាំងបានចាប់ដៃគ្នារកស៊ីដោយមានការបើកហាងជាមួយគ្នាផងដែរ។ ប៉ុន្តែក្រោយមក បេក្ខភាពបវរកញ្ញារូបនេះក៏បានបន្តថា ស្រាប់តែមានលេចមុខភរិយាម្នាក់ទៀតថែមទាំងមានកូនបីនាក់ទៀត ហើយអតីតសង្សានាងក៏បានប្រាប់ថាខ្លួនបានលែងលះហើយ ដោយសារតែមានតួនាទីមើលថែកូនៗទើបរក្សាទំនាក់ទំនងដូចធម្មតា។ ប៉ុន្តែក្រោយមកដោយសារតែ នាងដឹងថាអតីតសសង្សា និងភរិយារបស់គេមិនទាន់លែងលះគ្នាទើបធ្វើឲ្យនាង សម្រេចចិត្តដើរចេញពីអតីតសង្សាមកដល់សព្វថ្ងៃ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

សុគន្ធ ចរិយ៉ា 
@sokunchakriya8

♬ original sound - sokun chakriya
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]