បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី Angelina Jolie ត្រូវបានប្រទះឃើញរូបភាពជាច្រើនសន្លឹក ដែលបានចេញផ្សាយពីទស្សនាវដ្តី ប្រទេស Arabia ប្រចាំខែ មិថុនា កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយសម្រស់ក៏ដូចជា ទីកន្លែងដែលតារាសម្តែងរូបនេះបានថត។

អ្វីដែលគេបានដឹងនោះ ទីតាំង នៃរូបថត ដែលបានផ្តិតនោះ គឺលើទឹកដីអង្គរ ដែល អ្នកម្តាយរូបនេះ​ បានធ្វើដំណើរ ក្នុងទស្សនកិច្ច ក្នុងប្រទេសកម្ពុជា កាលពី ខែកុម្ភៈមកម្លេះ ដែលត្រូវបានយកមកចុះផ្សាយ លើទស្សនាវដ្តីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទីតាំង ក៏ដូចជាទេសភាព ក្រោយស្នាដៃ អ្នកផ្តិតរូបអាជីព ត្រូវបានកោតសរសើរជាខ្លាំង លើទឹកដៃក្នុងការថត ដោយពី មួយប្លង់ ទៅមួយប្លង់ពិតជាស្រស់ស្អាត អ្វីដែលជាពិសេសនោះ យើងមិនអាចបំភ្លេចបាននូវសម្រស់ដ៏ស្រស់ស្អាត មិនខ្ចីចាស់ នៃតារាហូលីវូដ Angelina Jolie ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]