ហុងកុង៖ កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅនេះ យោងតាម HK01 បានរាយការណ៍ថាឲ្យដឹង តារាសម្ដែងជើងចាស់ លោក Sammo Hung ហៅ អាម៉ាប់ បានត្រឡប់ចូលសិល្បៈវិញហើយ បន្ទាប់ពី បានបា.ត់មុខជាច្រើនឆ្នាំដោយសារតែជំ.ងឺ។
ក្នុងនោះដែរ ការវិលត្រឡប់មកវិញលើកនេះ លោក Sammo Hung បានធ្វើការជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធរឿងថ្មីមួយ ដែលខ្សែភាពយន្តនេះ នឹងត្រូវបានចេញផ្សាយក្នុងខែកក្កដាខាងមុខនេះ ក្នុងទីក្រុងហុងកុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់ចំពោះការបង្ហាញខ្លួនរបស់តារាប្រុសរូបនេះ នោះគឺ លោក Sammo Hung ហាក់បង្ហាញពីសភាពទ្រុ.ឌទ្រោ.មរបស់ខ្លួន ដោយបានប្រើឈើច្រត់ ក្នុងការធ្វើការដើម្បីដឹកនាំការថតរឿងទៀតផង។
តែទោះជាយ៉ាងណា ទស្សនិកជនជាច្រើនពិតជាសប្បាយរីករាយ ដែល លោក Sammo Hung កាន់តែមានសកម្មភាពសិល្បៈជាច្រើនវិញហើយ ជាពិសេស បន្ទាប់ពីសម្រាកព្យាបាលយ៉ាងយូរមក រូបលោកក៏មានសុខភាពល្អឡើងវិញ រួមទាំងបានបង្ហាញកាយវិការស្វាហាប់ ទឹកមុខស្រស់ស្រាយ បើសូម្បីតែពេលខ្លះ លោកអាចដើរបានខ្លួនឯង ដោយមិនចាំបាច់ប្រើឈើច្រត់៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]